ជីនយួនខេត្តយូណាន ៖ បណ្តុះបណ្តាលខាងចំណេះនិងឆន្ទៈដើម្បីចាកចេញពីភាពក្រីក្រ

2019-12-12 15:27:31 |ប្រភព:yunnangateway

នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រជាជនក្រីក្រធ្ងន់ធ្ងររបស់ស្រុកជីនយួន   សិក្ខាកាមចេញពីបន្ទប់មេរៀនទ្រឹស្តីទៅកាន់ទីលានហ្វឹកហាត់ជំនាញ(រូបថតនៅថ្ងៃទី ៨ ខែធ្នូ) ។

 កាលពីខែតុលាឆ្នាំ ២០១៧ ស្រុកស្វយ័តជនជាតិយី  ជនជាតិហានី  ជនជាតិឡាហ៊ូ ជីនយួនខេត្តយូណានបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រជាជនក្រីក្រធ្ងន់ធ្ងរ  ដើម្បីដោះស្រាយបញ្ហាគុណភាពខ្សោយនៃប្រជាជនក្នុងតំបន់ តាមបែបការជួយឱ្យចាកចេញពីភាពក្រីក្រត្រូវជួយឱ្យមានឆន្ទៈការបង្កើតឈាមឈ្នះការផ្គត់ផ្គង់ឈាម។ សូមបញ្ជាក់ថា  មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រជាជនក្រីក្រធ្ងន់ធ្ងរប្រើប្រាស់វិធីសាស្ត្របណ្តុះបណ្តាលគឺ "វប្បធម៌ + ជំនាញ + ជីវភាពរស់នៅ + ភាពជឿជាក់" ដើម្បីបណ្តុះបណ្តាលប្រជាជនក្រីក្រធ្ងន់ធ្ងរឱ្យមានជំនាញដូចជាកម្មករដែកថែប  កម្មករសំណង់កម្មករជួសជុលរថយន្ត  អ្នកបម្រើសេវាកម្មគេហដ្ឋាន  អ្នកកែច្នៃស្លឹកតែភូអឺ។ល។ ថែមទាំងពង្រឹងការអប់រំគំនិតលើ“ ភាពជឿជាក់លើខ្លួនឯងភាពស្មោះត្រង់ការដឹងគុណ”។  ក្រោយពីបានបញ្ចប់ពីការបណ្តុះបណ្តាល  នឹងវាយតម្លៃជំនាញវិជ្ជាជីវៈ ប្រគល់វិញ្ញាបនប័ត្រ  និងកសាងវេទិកាចូលការងារការគ្រប់គ្រងតាមដានជាបន្តនិងសម្រេចបាននូវការផ្ទេរការងារប្រកបដោយស្ថេរភាព(គឺធ្វើការចេញពីភូមិទៅកាន់ស្រុកឬទីក្រុង)។  មជ្ឈមណ្ឌលបណ្តុះបណ្តាលប្រជាជនក្រីក្រធ្ងន់ធ្ងរនៃស្រុកជីនយួនបានបណ្តុះបណ្តាលសិក្ខាកាមជំនាញគ្រប់មុខចំនួនសរុបជាង១៧០០តាំងពីបង្កើតកន្លងមក៕

អ្នកកាសែត៖ Hu Chao

អ្នកបកប្រែ៖ លីហ្សា