កញ្ញាហ្សារានខិតខំប្រឹងប្រែងការពារ“ពណ៌ខៀវពិសេស”

2019-02-15 16:48:27 |ប្រភព:yunnangateway

  ក្នុងផ្លូវនៃឃុំស៊ីជូវមណ្ឌលស្វយ័តជនជាតិបៃដាលី ទីធ្លាតូចហ្សារាន(ហ្សារានជាបច្ចេកទេសសិល្បៈលាបពណ៌ពិសេសម្យ៉ាង)របស់កញ្ញា Zhang Hanmin មានលក្ខណៈប្រកបដោយភាពអ៊ូអរ  ភ្ញៀវទេសចរមកទីនេះគយគន់និងប្រើទូរស័ព្ទដៃថតស្នាដៃហ្សារានដែល DIYដោយខ្លួនឯង។

  កញ្ញា Zhang Hanmin ធ្លាប់សិក្សានៅទីក្រុងប៉េកាំង  ក្រោយពីបានបញ្ចប់សិក្សា គាត់បានធ្វើការក្នុងគំរោងសុខុមាលភាពសាធារណៈរបស់ NGO មានរយៈពេល៦ឆ្នាំ។  ប៉ុន្តែចុងក្រោយនេះ  គាត់ត្រឡប់មកទីក្រុងដាលីវិញជាមួយប្តីដើម្បីធ្វើហ្សារាន។  បច្ចុប្បន្ននេះ  គាត់ចង់ខិតខំប្រឹងប្រែងធ្វើឱ្យសិល្បៈហ្សារាននិងជីវភាពរស់នៅនៅទីនេះកាន់តែមានភាពល្អប្រសើរ។

  ក្នុងហាងរបស់ Zhang Hanmin បុគ្គលិកពេញម៉ោងមិនសូវមានច្រើនទេ  ប៉ុន្តែស្ត្រីចេះហ្សារាននៅជុំវិញនោះសុទ្ធតែជាអ្នកជំនួយក្នុងការធ្វើហ្សារាននៅហាងនេះ។  នៅពេលមានគេ​កក់​ទំនិញ  អ្នកទាំងអស់នឹងជួយគ្នាផលិតរួមគ្នា។

  បច្ចុប្បន្ននេះ  ហាងរបស់ Zhang Hanminបានបើកប៉ុន្មានសាខាដែរ  ភ្ញៀវទេសចរជាច្រើនដែលមកពីគ្រប់ទិសទីមកទីនេះសាកល្បងហ្សារាន  រីឯក្រណាត់ហ្សារានបានត្រូវបានរចនាជារបស់របរប្រើប្រាស់ទាន់សម័យនិងមានផលប្រយោជន៍ ដូចជា កន្សែងរុំក  មួកជាដើម។

  កញ្ញា Zhang Hanminនិយាយដោយក្តីសប្បាយថា ៖“មានមនុស្សកាន់តែច្រើនចង់ចូលរួមជាមួយពួកយើង  ដើម្បីការពារនិងបន្តវេនវប្បធម៌នេះជាមួយខ្ញុំ  នេះជាអ្វីដែលខ្ញុំនឹកស្មានមិនដល់៕

  អ្នកសារព័ត៌មាន៖ Wang Huan

  ប្រភពរូបថត៖ Yang Zheng

  វីដេអូ៖Li Wenjun

  អ្នកបកប្រែ៖ លីហ្សា

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006