ដំណើរស្វែងរករសជាតិដ៏ឈ្ងុយឆ្ងាញ់នៅស្រុកវីសានខេត្តយូណាន

2019-03-22 16:49:30 |ប្រភព:yunnangateway

នាខែមីនា ការឈានចូលស្រុកស្វយ័តជនជាតិយីជនជាតិហុយ វីសាន នៃមណ្ឌលស្វយ័តជនជាតិបៃដាលី  គឺបានចូលក្នុងពិភពផ្កាដ៏ស្រស់ស្អាត។ ដូចនឹងខែមីនាដែរ  អាហារសម្រន់ជាច្រើនបង្ហាញខ្លួននៅបុណ្យអាហារសម្រន់  ពេលនេះគឺជារយៈពេលដ៏ល្អប្រសើរសម្រាប់ការស្វែងរករសជាតិយ៉ាងឆ្ងាញ់ពិសា​។

ពេលព្រឹកចូលក្នុង“ហាងលក់មីមួយខ្សែ”  នៅកន្លែងឆ្ងាយបានមើលឃើញមានមនុស្សជាច្រើនកំពុង​តែឈរតំរៀបជួរ។  ក្នុងឆ្នាំងមានមីតែមួយសសៃអ្វីដែលគិតមិនដល់គឺមីក្នុងឆ្នាំងនេះមានតែមួយសសៃប៉ុណ្ណោះ  តែជាមីមួយសសៃដ៏វែង។

ដល់ថ្ងៃត្រង់  ភ្ញៀវទេសចរណ៍ដែលមកពីគ្រប់ទិសទីបានដល់ផ្លូវបុរាណវែង  ទីនេះមានពិធីពិសាម្ហូបអាហារ កៅអីដែលធ្វើដោយចំបើងចម្រុះពណ៌បានដាក់តាមតុជាច្រើន។  នារីជនជាតិយីច្រៀងចម្រៀងជូនស្រានៅក្បែរតុ  ភ្ញៀវទេសចរណ៍ផឹកស្រាផងញ៉ាំម្ហូបផងយ៉ាងឈ្ងុយឆ្ងាញ់  ពិតជាសប្បាយរីករាយណាស់។

ផ្លូវអាហារសម្រន់ក្នុងទីក្រុងបុរាណវីសានមានសភាពអ៊ូរអរ  ហើយមនុស្សនៅទីនេះក៏កុះករផងដែរ និងមានសម្រន់គ្រប់បែបយ៉ាង ដែលបានធ្វើឱ្យភ្ញៀវទេសចរណ៍មានអារម្មណ៍ថា  តែងស្តាយថាខ្លួន​មាន​ក្រពះតូចមិនអាចបរិភោគតាមអ្វីដែលខ្លួនចង់បាន។

អាហារសម្រន់នៅស្រុកវីសាន  មិនគ្រាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ទេ  ថែមទាំងស្រស់ស្អាតហាក់ដូចជារដូវផ្ការីក៕

អ្នកសារព័ត៌មាន៖ លីហ្សា

ប្រភពរូបថត៖ លីហ្សា

អ្នកនិពន្ធនៃវីដេអូ៖ Li Wenjun