នាខែមេសា នៅខេត្តយូណាន លោកអ្នកមិនគ្រាន់តែអាចចូលរួមបុណ្យបាចទឹកនៅកន្លែងជាច្រើន ក៏ដូចជាមណ្ឌលស្វយ័តជនជាតិតៃស៊ីសាំងប៉ានណានិងមណ្ឌលស្វយ័តជនជាតិតៃជនជាតិជីនផុឌឹហុងជាដើមប៉ុណ្ណោះទេ ថែមទាំងអាចចូលរួមក្នុងសកម្មភាពជនបរទេសនៅទីក្រុងគុនមីញ ព្រោះសកម្មភាពអបអរសាទររបស់បុណ្យចូលឆ្នាំថ្មីនៃប្រទេសកម្ពុជានិងឡាវសុទ្ធតែរៀបចំនៅខែនេះ។
ថ្ងៃទី០៧ ខែមេសា សកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីកម្ពុជាត្រូវបានរៀបចំនៅសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រគុនមីញ។
ថ្ងៃទី០៦ ខែមេសា សកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រទេសឡាវក៏បានរៀបចំឡើងផងដែរ។
សកម្មភាពទាំងពីរបានទាក់ទាញនិស្សិតបរទេសនៃប្រទេសផ្សេងៗជាច្រើនមកចូលរួម និស្សិតបរទេសមកពីប្រទេសកម្ពុជានិងឡាវបានស្លៀកសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាតរបស់ប្រទេសខ្លួន ធ្វើការសម្តែងរបាំនិងច្រៀងចម្រៀងដែលបានធ្វើឱ្យទស្សនិកជនឈ្លក់វង្វេង។
ជាងនេះទៅទៀត និស្សិតកម្ពុជានិងឡាវបានត្រៀមចំណីអាហារយ៉ាងឈ្ងុយឆ្ងាញ់នៃប្រទេសខ្លួន។ និស្សិតកម្ពុជាបានលេងល្បែងប្រជាប្រិយដូចជាលាក់កន្សែងលោតបាវ
ថែមទាំងបង្រៀនរបាំប្រពៃណីខ្មែរដល់អ្នកចូលរួមបរទេសផងដែរ ដើម្បីបង្ហាញអំពីវប្បធម៌និងទំនៀមទម្លាប់របស់ប្រទេសខ្លួនដល់អ្នកចូលរួម៕
អ្នកសារព័ត៌មាន៖ Liu Rong លីហ្សា Li Wenjun
អ្នកបកប្រែ៖ លីហ្សា