បុណ្យប្រណាំងសេះសាំងគឺលីឡា ពិធីបុណ្យនេះ ពួកយើងត្រូវចូលរួមរៀងរាល់ឆ្នាំ

2019-06-10 17:48:51 |ប្រភព:yunnangateway

នាថ្ងៃទី០១ ខែវិច្ឆិកា  ពិធីប្រណាំងសេះក្នុងបុណ្យសែននំចាំងសាំងគឺលីឡាកំពុងតែរៀបចំដែលប្រកបដោយភាពអ៊ូអរ។  ពិធីបុណ្យប្រណាំងសេះបុណ្យសែននំចាំងសាំងគឺលីឡាជាបុណ្យទំនៀមទំលាប់ប្រពៃណីដ៏ឱឡារិកនៃមណ្ឌលស្វយ័តជនជាតិហ្សាំងឌីឆេង  ក៏ជាពិធីជួបជុំធំមួយនារដូវក្តៅសម្រាប់ប្រជាជនក្នុងតំបន់និងតាមតំបន់ជុំវិញផងដែរ។ ដល់ថ្ងៃនោះ  ទារកក៏ត្រូវនាំយកទៅកាន់កន្លែងប្រណាំងសេះ  ដើម្បីស្វែករកអារម្មណ៍រីករាយនៃពិធីបុណ្យ។

លោក ឈូសាំងដុងជូដែលមកពីទីក្រុងខាងទីង មណ្ឌលស្វយ័តជនជាតិហ្សាំងកាន់ហ្សឺ ខេត្តយូណាននិងមានអាយុ១៨ឆ្នាំកំពុងតែអូសសេះខ្លួនដើរតាមទីតាំងប្រណាំង  គាត់បាននិយាយថា  ការប្រណាំងសេះជាទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិហ្សាំងបុរសទាំងអស់សុទ្ធតែចេះជិះសេះ។  សម្រាប់ខ្ញុំតាំងពីអាយុ៨ឆ្នាំបានចាប់ផ្តើមរៀនជិះសេះ។  នៅកាលពីមុន  ការជិះសេះមិនមែននៅផ្លូវស្រួលយ៉ាងនេះទេ  ជាផ្លូវជម្រាលភ្នំ  ពិបាកជិះណាស់។  មុនដំបូង  ពួកយើងនឹងដាក់កែបសេះលើខ្នងសេះ  រងចាំទាល់តែមានភាពស៊ាំនឹងការជិះសេះរួច  កែបសេះត្រូវបានដោះចេញហើយធ្វើការជិះសេះដោយផ្ទាល់។

ឆ្លងកាត់ការហ្វឹកហាត់ប៉ុន្មានឆ្នាំ  ពេលឈូសាំងដុងជូមានអាយុ១២ឆ្នាំបានចូលរួមការប្រណាំងសេះនៅស្រុកកំណើតខ្លួនលើកទីមួយ  ឈូសាំងដុងជូនប្រាប់យើងថា  ឆ្នាំនេះជាឆ្នាំទី២ដែលគាត់បានចូលរួមការប្រណាំងសេះនៅទីក្រុងសាំងគឺលីឡា។ នៅឆ្នាំមុន គាត់បានទទួលជើងឯកក្នុងការប្រណាំងល្បឿនចម្ងាយ៥០០០ម៉ែត្រ។

ក្រុមសេះមកពីគ្រប់ទិសទីបានជួបជុំនៅទីនេះជារៀងរាល់ឆ្នាំ  អ្នកទាំងអស់គ្នាជ្រើសរើសទីលានមួយនៅក្រៅតំបន់ប្រណាំងបោះតង់  ដាំបាយ  និយាយលេងជាមួយមិត្តភក្តិហាក់ដូចជាត្រឡប់ទៅផ្ទះវិញ៕

អ្នកសារព័ត៌មាន៖ Yao Chengcheng  Li Wenjun

អ្នកបកប្រែ៖ លីហ្សា

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006