តោះ ទៅជួបប្រទះដោយចែដន្យជាមួយ M60

2019-07-10 18:02:31 |ប្រភព:yunnangateway

លោក ហ្វាំងពិន អ្នកបង្កើតឧទ្យានច្នៃប្រឌិតថ្មីវប្បធម៌M60និយាយថា“M មកពីពាក្យMiracleដែលមានន័យថា រឿងអច្ឆរិយៈ60 គឺដោយសារទីនេះមានផ្ទៃដី៦០មូ(ខ្នាតប្រទេសចិន ស្នើប្រមាណ៤ហិចតា)ឈ្មោះ M60 គឺមានន័យថា  ក្នុងរោងចក្រចំណាស់ជាង៤ហិចតានេះកំពុងតែបង្កើតរឿងអច្ឆរិយៈ។”

ឧទ្យានច្នៃប្រឌិតថ្មីវប្បធម៌M60ស្ថិតនៅទីតាំងលេខ៤៧ ផ្លូវភូជី ខណ្ឌអ៊ូហួ ទីក្រុងគុនមីញ ខេត្តយូណាន  ដែលបានបង្កើតនៅឆ្នាំ២០១៤  ហើយកែច្នៃពីរោងចក្រចំណាស់នៃក្រុមហ៊ុនយួនហ្វាំងគ្រុប        ឥឡូវនេះបានក្លាយទៅជាកន្លែងទទួលស្វាគមន៍យ៉ាងខ្លាំងនៅទីក្រុងគុនមីញសម្រាប់ភ្ញៀវទេសចរ។

ពេលដើរចូលក្នុងឧទ្យាន  មានអារម្មណ៍ថាទីនេះជាកន្លែងដ៏ល្អសម្រាប់សម្រាកលំហែកាយ និងពោរពេញដោយ​ភាពច្នៃប្រឌិតនៃសិល្បៈដ៏ស្ងប់ស្ងាត់ក្នុងឧទ្យានមានហាងលក់ភេសជ្ជៈស្រា កាហ្វេនិងបន្ទប់ពិសោធន៍សិប្បកម្មជាដើម  លោកអ្នកក៏អាចរកហាងតូចមួយ  ដើម្បីមើលសៀវភៅឬអង្គុយសម្រាកបានដែរហើយទីនេះក៏ជាកន្លែងតាំងបង្ហាញវប្បធម៌អរូបីរបស់ខេត្តយូណាន។


ការបង្កើតM60 បានបង្ហាញប្រវត្តិសាស្ត្រដ៏សម្បូរបែបនិងវប្បធម៌នៃ“កន្លែងច្នៃប្រឌិតថ្មីរបស់អ្នកល្បីល្បាញខាងវប្បធម៌អរូបី”ដែលមានអ្នកបន្តវេនវប្បធម៌អរូបីខេត្តយូណានជាប្រចាំដោយឥតគិតថ្លៃ។  អ្នកបន្តវេនវប្បធម៌អរូបីមកពីវិស័យគ្រឿងប៉ាក់ជនជាតិ  ការកាត់ក្រដាស  ការធ្វើឧបករណ៍ស្បៃ  ការធ្វើម៉ូដទូក  ការធ្វើពិណ្យជាដើម។

  

នាខែឧសភា បានមានអ្នកល្បីឈ្មោះខាងវប្បធម៌អរូបីប៉ុន្មានរូបតំណាងខេត្តយូណានទៅដល់ប្រទេសបារាំងចូលរួមពិព័រណ៍ក្រោមប្រធានបទ”យូណានដ៏ឆើតឆាយ  វប្បធម៌អរូបីដ៏មានកម្លាំងទាក់ទាញ”  ក្នុងពិព័រណ៍នេះ  ពួកគេបានជ្រើសរើសគម្រោងបន្តវេនវប្បធម៌អរូបីដែលមានលក្ខណៈតំណាងនៃខេត្តយូណាន  ឆ្លងកាត់ការបង្ហាញនូវស្នាដៃសិប្បកម្មជនជាតិនិងបច្ចេកទេស  ញ៉ាំងឱ្យប្រជាជនបារាំងអាចស្វែងយល់អំពីកម្លាំងទាក់ទាញរបស់វប្បធម៌ខេត្តយូណាន៕

អ្នកសារព័ត៌មាន៖ Liu Yanqin Yao Chengcheng Feng Yaxin

ប្រភពរូបថត៖ Zui Feng Yao Chengcheng Liu Yanqin

អ្នកបកប្រែ៖ លីហ្សា