ខណ្ឌជីននីននៃទីក្រុងគុនមីញខេត្តយូណានស្ថិតនៅច្រាំងខាងត្បូងបឹងទានឆឺ អាកាសធាតុនៅរដូវក្តៅមិនក្តៅ នៅរដូវរងាមិនរងា រដូវទាំង៤សុទ្ធតែដូចរដូវផ្ការីក គ្រប់ទីកន្លែងមានផ្ការីកយ៉ាងស្គុះស្គាយ។ ខណ្ឌជីននីនមានខ្សែច្រាំងបឹងប្រវែង ៥៣ គីឡូម៉ែត្រនិងមានខ្សែផ្លូវទន្លេហូរចូលបឹងចំនួន៨ខ្សែ បានបង្កើតជាដីសើមបឹងអេកូឡូស៊ី១៣៣៣.៣ហិចតា អាត្រាគ្របដណ្តប់ព្រៃឈើបានដល់៥២% ជាផ្នែកសំខាន់សម្រាប់កសាងរង្វង់អេកូឡូស៊ី រង្វង់វប្បធម៌ រង្វង់ទេសចរណ៍ទានឆឺ។

ខណ្ឌជីននីនស្ថិតនៅតំបន់ស្នូលនៃរង្វង់សេដ្ឋកិច្ចតាមតំបន់កណ្តាលខេត្តយូណាន ជាខ្លោងទ្វារខាងត្បូងដែលធ្វើឱ្យទីក្រុងគុនមីញទាក់ទងជាមួយតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ផ្លូវល្បឿនលឿនអានជីន(ទីក្រុងអាននីន-ខណ្ឌជីននីនទីក្រុងគុនមីញ)ផ្លូវល្បឿនលឿនគុនយូ(ទីក្រុងគុនមីញ—ទីក្រុងយូស៊ី)និងផ្លូវខាងត្បូងណានហ៊ូបានឆ្លងកាត់ខណ្ឌជីននីនជាដើម មានខ្សែផ្លូវដែកសំខាន់ៗជាច្រើនប្រសព្វគ្នានៅទីនេះ ក៏ដូចជាខ្សែផ្លូវដែកTAR(Trans-Asian Railway)ខាងកើតនិងខ្សែកណ្តាលជាដើម។

វីដេអូ 《ជីននីនរយៈពេល២៤ម៉ោង》 បានប្រើប្រាស់ការផ្តិតយករូបភាពតាមពេលវេលាខុសគ្នា ដែលបានបង្ហាញស្ថានភាពកសាងទីក្រុងនិងឃុំ ការអភិវឌ្ឍវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី អរិយធម៌អេកូឡូស៊ី ជាដើម បម្រែបម្រួលនៃខណ្ឌជីននីន និងការបង្ហាញសមិទ្ធផលល្អប្រសើរខាងសង្គម សេដ្ឋកិច្ច វប្បធម៌និងអេកូឡូស៊ីនៃខណ្ឌជីននីនផងដែរ៕

អ្នកបកប្រែ៖ លីហ្សា