ក្រុមភ្លេងស្រឡាញ់តន្ត្រីអន្តរជាតិសមាជិកក្រុមជាជនបរទេស៦០រូបដែលស្រឡាញ់ខេត្តនិងតន្ត្រីយូណាន

2019-11-08 18:29:15 |ប្រភព:yunnangateway

“ពន្លឺព្រះចន្ទត្រចះត្រចង់ៗ  អូនបានគិតដល់បងខ្ញុំនៅក្នុងភ្នំ។  បងដូចជាព្រះចន្ទចរលើផ្ទៃមេឃៗ……”បទចម្រៀងជនជាតិនៃខេត្តយូណានដ៏ពិរោះនេះ  ត្រូវប្រគុំដោយក្រុមភ្លេងស្រឡាញ់តន្ត្រីអន្តរជាតិនៃមហាវិទ្យាល័យវិជ្ជាជីវៈសិល្បៈគុនមីញដែលបង្កើតដោយជនបរទេសចំនួន៦០រូបដែលមកពីជាង១០ប្រទេស។

នាពាក់កណ្តាលខែតុលា  ខណៈដែលចូលក្នុងសាលហាត់សមនៃមហាវិទ្យាល័យវិជ្ជាជីវៈសិល្បៈគុនមីញ  បានព្ញសម្លេងភ្លេងអណ្តែតចូលក្នុងត្រចៀកពួកយើង។  ចំពោះភ្លេងជនជាតិយូណាន  បទចម្រៀងបុរាណចិន  ភ្លេងបុរាណនៃប្រទេសបស្ចឹមជាដើម  ក្រុមភ្លេងស្រឡាញ់តន្ត្រីអន្តរជាតិនៃមហាវិទ្យាល័យវិជ្ជាជីវៈសិល្បៈគុនមីញបង្កើតនៅឆ្នាំ២០១៧ហើយបានខិតខំបង្ហាញដល់ពិភពលោកនូវតន្ត្រីប្រទេសចិនដែលប្រកបដោយលក្ខណៈយូណាន  ជាមួយគ្នានេះ  ក៏ធ្វើឱ្យជនជាតិចិនកាន់តែច្រើនយល់ដឹងអំពីភ្លេងប្រទេសបស្ចឹមពិតប្រាកដផងដែរ។

បច្ចុប្បន្ននេះ   ក្រុមភ្លេងបានធ្វើការសម្តែងនៅក្នុងនិងក្រៅប្រទេសចិនសរុបចំនួន៧០ដង  ទោះបីជាចូលរួមពិធីសិល្បៈ  សន្និសីទខ្នាតធំ  ពិព័រណ៍គំនូរឬកាសម្តែងសំលៀកបំពាក់ទាន់សម័យ  ពួកគេតែងតែប្រគុំភ្លេងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនដោយសារការប្រគុំភ្លេងជនជាតិយូណានតាមរយៈបច្ចេកទេសប្រទេសបស្ចឹម។

មានស្ពានតន្ត្រីមួយ បានកសាងរវាងខេត្តយូណាននិងពិភពលោក  មានមនោសញ្ចេតនាមួយ  បានដាំពន្លកក្នុងបេះដូងនៃតន្ត្រីករក្រុមភ្លេង​នេះ។

លោក អាវលៀកឺជាសមាជិកនៃក្រុមភ្លេងស្រឡាញ់តន្ត្រីជាតិប្រទេសអ៊ុយក្រែនបច្ចុប្បន្ននេះជាអនុប្រធានក្រុមភ្លេងស្រឡាញ់តន្ត្រីអន្តរជាតិនៃមហាវិទ្យាល័យវិជ្ជាជីវៈសិល្បៈគុនមីញ   គាត់យល់ច្បាស់អំពីស្ថានភាពនៃសមាជិកនីមួយៗនិងប្រវត្តិក្រុមភ្លេង។  តាមការណែនាំរបស់លោក អាវលៀកឺបានឱ្យដឹងថា  ក្រុមនេះជាក្រុមភ្លេងអន្តរជាតិ  ទាមទារសមាជិកក្រុមត្រូវតែជាជនបរទេស  ក្រៅពីនេះ  អ្វីដែលសំខាន់គឺសមាជិកនីមួយៗត្រូវមានទេពកោសល្យដូរ្យតន្ត្រីយ៉ាងល្អប្រសើរនិងមានវិជ្ជាជីវៈខ្ពស់។  ហេតុនេះហើយបានជាមនុស្សដែលចូលរួមក្នុងក្រុមភ្លេងសុទ្ធតែត្រូវការប្រគល់ពាក្យស្នើសុំជាផ្លូវការ  សាកសម្តែងនិងឆ្លងកាត់ការប្រឡងរបស់គណៈកម្មការជំនាញ។

បច្ចុប្បន្ននេះ  ក្រុមភ្លេងស្រឡាញ់តន្ត្រីអន្តរជាតិនៃមហាវិទ្យាល័យវិជ្ជាជីវៈសិល្បៈគុនមីញមានសមាជិកចំនួន ៦០ រូបដែលសុទ្ធតែជាជនបរទេស  ពួកគេភាគច្រើនមកពីប្រទេស រុស្ស៊ីអ៊ុយក្រែនអាហ្សែបែហ្សង់បេឡារុស្សអ៊ូសបេគីស្ថានតាហ្ស៊ីគីស្ថាននិងអ៊ីតាលីជាដើម។ មុនពេលចូលរួមក្រុមភ្លេង  ពួកគេសុទ្ធតែជាអ្នកប្រគុំភ្លេងដ៏ឆ្នើមនិងសម្បូរដោយបទពិសោធន៍ឬជាគ្រូបង្រៀនក្នុងមហាវិទ្យាល័យតន្ត្រី។

ទោះបីជាខាងផ្នែកភាសា  វប្បធម៌  អាហារជាដើមដែលធ្វើឱ្យមិត្តបរទេសមិនសូវសម្របបានពេលមកដល់ខេត្តយូណាន  ក៏ប៉ុន្តែទាំងអស់នេះមិនមែនជាបញ្ហាធំនោះទេ  ព្រោះសាលាបានបង្កើតបរិយាកាសដ៏ក្តៅចិត្តប្រៀបបាននឹងផ្ទះរបស់ខ្លួន។

លោកអាវលៀកឺយល់ឃើញថា  ខេត្តយូណានជាខេត្តមួយដែលមានជនជាតិចម្រុះ   ជនជាតិភាគតិចចំនួន២៥សុទ្ធតែមានលក្ខណៈពិសេសរបស់ខ្លួន។  នាពេលអនាគត  ពួកគេនឹងដាក់បញ្ជូលលក្ខណៈយូណានកាន់តែច្រើនចូលក្នុងស្នាដៃតន្ត្រី  ឬកែច្នៃជាថ្មីចំពោះបទចម្រៀងជនជាតិយូណាន។  “នេះគឺដូចជាយកស្នាដៃអក្សរសាស្ត្រដ៏ល្បីឈ្មោះទៅបកប្រែជាភាសាដទៃ  ហើយបោះពុម្ភវាទៅកាន់ប្រទេសផ្សេងៗ សម្រាប់តន្ត្រីក៏ដូចគ្នាផងដែរ តាមរយៈច្នៃប្រឌិត ពួកយើងសង្ឃឹមថានឹងណែនាំតន្រ្តីយូណានដល់អ្នកចូលចិត្តតន្ត្រីទូទាំងពិភពលោកដោយប្រើប្រាស់បច្ចេកទេសតន្រ្តីបស្ចឹមប្រទេសក្នុងការបកស្រាយរឿងយូណានដ៏ស្រស់ស្អាតបំផុត៕”

អ្នកសារព័ត៌មាន៖ Li Hengqiang                                                           

ប្រភពវីដេអូ៖ Li Wenjun

អ្នកបកប្រែ៖ លីហ្សា