ការប្រកួតម៉ារ៉ាតុងអន្តរជាតិចិនមីយ៉ានម៉ារុយរី-Museបានប្រារព្ធនៅទីក្រុងរុយលី

2019-01-02 18:31:31 |ប្រភព:yunnangateway

  ពេលថ្មីៗនេះ  ការប្រកួតម៉ារ៉ាតុងអន្តរជាតិចិនមីយ៉ានម៉ារុយលី-Muse ឆ្នាំ២០១៨បានប្រារព្ធនៅទីក្រុងរុយលី។ ការប្រកួតនេះបានទាក់ទាញកីឡាករចំនួន៨៩០៥រូបដែលមកពីក្នុងប្រទេសចិន  ប្រទេសមីយ៉ាន់ម៉ា  សិង្ហបុរី  ជប៉ុន អាល្លឺម៉ង់និងតំបន់ហុងកុង​ ម៉ាកាវ តៃវ៉ាន់ចូលរួមការប្រកួតនេះ។  ការប្រកួតនេះចែកជា៥   ប្រភេទគឺជាការប្រកួតម៉ារ៉ាតុងពេញចម្ងាយ ការប្រកួតពាក់កណ្តាលម៉ារ៉ាទុង  ការប្រកួតរត់ម្នាក់ឯងដោយសប្បាយរីករាយ  ការប្រកួតជាក្រុមដោយសប្បាយរីករាយ និងការប្រកួតរត់ដោយភាពកក់ក្តៅ។  ចម្ងាយរត់ក្នុងប្រទេសមីយ៉ានម៉ាមានប្រវែងសរុប៦.៥គីឡូម៉ែត្រ ។

  ឆ្លងកាត់ប្រកួតប្រជែងយ៉ាងខ្លាំងក្លា  កីឡាករចិន Li Congjieនិងកីឡាការនីចិន Qian Jiayan  បានជាប់ចំណាត់ថ្នាក់លេខមួយក្នុងការប្រកួតម៉ារ៉ាតុងបុរសនិងស្ត្រីដោយឡែកពីគ្នា។

  ក្នុងអំឡុងពេលការប្រកួត  ថែមទាំងបានប្រារព្ធសកម្មភាពផ្សេងៗដូចជា សន្និសីទចែករំលែក“ការគ្របគ្រង់ទ្រព្យសម្បត្តិនិងវិនិយោគដោយវិទ្យាសាស្ត្រឆ្នាំ២០១៩”  សន្និសីទជំនួបសារព័ត៌មានចិន-មីយ៉ាន់ម៉ាប្រចាំឆ្នាំលើកដំបូងជាដើម៕

  អ្នកសារព័ត៌មាន៖ Guan Yushu

  អ្នកនិពន្ធ៖ លីហ្សា