ពិព័រណ៍គំនូរចិន“ផ្កាបក្សី•យូណាន” បានរៀបចំនៅទីក្រុងគុនមីញ

2019-01-09 16:10:49 |ប្រភព:yunnangateway

  ពេលថ្មីៗនេះ  ពិព័រណ៍គំនូរចិន“ផ្កាបក្សី·យូណាន”បានរៀបចំនៅវិទ្យាស្ថានសិល្បៈយូណាន  វិចិត្រករល្បី​ឈ្មោះ​លើគំនូរចិនក្នុងនិងក្រៅខេត្តយូណានជាច្រើនបានជួបជុំគ្នា  ដើម្បីពិគ្រោះពិភាក្សាគ្នាអំពីផ្លូវនៃការអភិវឌ្ឍនិងច្នៃប្រឌិត​ថ្មីចំពោះគំនូរចិនប្រពៃណី។

  យោងតាមដំណឹងបានឱ្យដឹងថា  ពិព័រណ៍លើកនេះបានតាំងបង្ហាញស្នាដៃគំនូរចិនអំពីផ្កានិងបក្សីសរុបចំនួន​ជាង៦០ផ្ទាំង  មានផ្នែកមួយជាស្នាដៃពីសាលាវិចិត្រ​សិល្បៈ  ឯផ្នែកមួយទៀតជាស្នាដៃនៃ វិចិត្រករល្បីឈ្មោះថ្នាក់​កំពូល​​លើគំនូរផ្កានិងបក្សី  ដែលចំនួននៃស្នាដៃទាំងពីរប្រភេទនេះគឺប្រហែលជា 3:1។

  

  លោក Yue Qianshan ជាសាស្ត្រាចារ្យនៃវិទ្យាស្ថានវិចិត្រសិល្បៈចិនបានយកស្នាដៃដែល​សម្រេច​នៅ​មណ្ឌល​ស្វយ័តស៊ីសាំងបានណាខេត្តយូណាននាឆ្នាំ២០១៨។  គាត់សម្តែងថា  ខេត្តយូណានសាកសមសម្រាប់វិចិត្រករ​ខាងផ្កា​និងបក្សីក្នុងការគូរគំនូរព្រាង ដែលបានធ្វើឱ្យវិចិត្រករខាងផ្កានិងបក្សីជាច្រើនក្លាយទៅជាវិចិត្រករល្បីឈ្មោះ  ស្នាដៃ​តំណាងជាច្រើនរបស់ពួកគេសុទ្ធតែធ្វើឡើងនៅខេត្តយូណាន   ព្រមទាំងបានបង្កើតឥទ្ធិពលយ៉ាងធំ​សម្បើម​ដល់​មជ្ឈដ្ឋានវិចិត្រសិល្បៈនៃប្រទេសចិន៕

  អ្នកសារព័ត៌មាន៖ Sun Min

  អ្នកបកប្រែ៖ លីហ្សា