រថយន្តបោសសម្អាតដែលគ្មានអ្នកបើកបានបង្ហាញមុខនៅទីក្រុង ហ៊ូហឺហៅថឺ

2019-01-10 14:28:20 |ប្រភព:yunnangateway

  កាលពីថ្ងៃទី០៩ ខែមករា  រថយន្តបោសសម្អាតដែលគ្មានអ្នកបើកឈ្មោះ“អូសៀវបៃ”កំពុងតែបំពេញបេសកកម្មបោសសម្អាតក្នុងសាកលវិទ្យាល័យគរុកោសល្យម៉ុងហ្គោលខាងក្នុង។

  នៅថ្ងៃនោះផងដែរ  រថយន្តបោសសម្អាតដែលគ្មានអ្នកបើកឈ្មោះ“អូសៀវបៃ”បានដាក់ឱ្យប្រើប្រាស់។  រថយន្តបោសសម្អាតប្រភេទនេះដំឡើងដោយបំពាក់បច្ចេកវិទ្យាជឿនលឿនជាច្រើន  ដូចជាការកំណត់ទិសដៅដោយឡាស៊ែរនិងរ៉ាដាUltrasonic ជាដើម ដែលបានបង្ហាញមុខលើកដំបូងក្នុងសាកលវិទ្យាល័យនិងទាក់ទាញចំណាប់អារម្មណ៍ជាច្រើន៕

  ប្រភពរូបថត៖ Ding Genghou

  អ្នកបកប្រែ៖ លីហ្សា