កម្មវិធីផ្តល់ពន្លឺភ្នែកនៃក្តីស្រឡាញ់របស់អាណិកជនចិនបានជួយព្យាបាលអ្នកជំងឺភ្នែកមីយ៉ាន់ម៉ាដែលមានជីវភាពក្រីក្រជាងមួយពាន់នាក់ឲ្យបានជាសះស្បើយ

2019-01-11 18:18:07 |ប្រភព:CRI

  ថ្ងៃទី ១០ ខែមករា ពេល​ផ្តល់​បទ​សម្ភាសន៍ជា​មួយ​​អ្នក​សារ​ព័ត៌មាន​នៅ​ក្រុង​ឡាន​ចូវ​ ប្រទេសចិន​ លោក​Qiao Wei ទីប្រឹក្សា​នៃ​សមាគម​អាណិកជន​ចិន​ និងជា​ប្រធានក្រុម​​ប្រឹក្សា​នៃ​មូលនិធិផល​ប្រយោជន៍​​សាធារណៈ​នៃ​អាណិកជន​ចិន​​បានឲ្យ​ដឹង​ថា   កម្មវិធី​ផល​ប្រយោជន៍​សាធារណៈ​ផ្តល់​ពន្លឺ​​ភ្នែក​​នៃ​ក្តី​ស្រឡាញ់​របស់​​អាណិកជន​​ចិនបាន​អនុវត្ត​នៅ​ប្រទេស​តាម​បណ្តោយ​”ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​”ជា​បន្ត​បន្ទាប់​ ជា​ពិសេស​បាន​ចាប់​ដំណើរ​ការ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ឆ្នាំ ២០១៧ ។ គិត​រហូត​មកទល់​បច្ចុប្បន្ន បាន​ចាត់​បញ្ជូន​ក្រុមបុគ្គលិក​សុខាភិបាល​​អន្តរជាតិ​ ៥ ក្រុម​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជួយ​ព្យា​បាល​ជំងឺភ្នែក​​ឡើង​បាយដល់​​អ្នក​ជំងឺដែល​មានជីវ​ភាព​ក្រី​ក្រ​ជាង​មួយ​ពាន់​នាក់ដោយ​ឥត​គិត​ថ្លៃ​​​​។

    លោក​​Qiao Wei បាន​ថ្លែង​ទៀតថា កម្មវិធី​​មួយ​នេះ​គ្រោង​​នឹង​អនុវត្ត​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​និង​តំបន់​ផ្សេង​ទៀត ដូចជា​ប្រទេស​ហ្វីលីពីន កម្ពុជា និង​ម៉ាឡេស៊ី​ជា​ដើម ៕

  អ្នកបកប្រែ:Zhai Qianqian