អង្គការសហប្រជាជាតិដាក់ឲ្យប្រើប្រាស់តែមប្រៃសណីយ៍ឆ្នាំកុរតាមចន្ទគតិចិនហើយបានទទួលការស្វាគមន៍យ៉ាងខ្លាំង

2019-01-17 18:13:03 |ប្រភព:CRI

  ពេលថ្មី​ៗកន្លង​ទៅនេះ​ ដើម្បី​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីចិន ​ទីភ្នាក់ងារ​ប្រៃសណីយ៍​នៃ​អង្គការ​សហប្រជាជាតិ​បានចេញ​តែម​ប្រៃសណីយ៍​ពិសេស​នៃឆ្នាំកុរចិន ។

   ប្រធាន​ទីភ្នាក់ងារ​នេះបាន​ថ្លែងថា​ តែមឆ្នាំ​កុរនេះ​បាន​លក់ដាច់​ណាស់​ ហើយ​ទទួល​បាន​ការនិយម​ចូលចិត្ត​ពីសំណាក់​អតិថិជន​នៃបណ្តា​ប្រទេស​ជាច្រើន​ ដូចជា​សហរដ្ឋអាមេរិក ​ចិន ​ជប៉ុននិង​ប្រទេស​អាស៊ីអាគ្នេយ៍​ជាដើម ។

  ចាប់តាំងពី​បង្កើតឡើង​នៅឆ្នាំ​១៩៥១​រៀងមក ​ទីភ្នាក់ងារ​ប្រៃសណីយ៍​នៃ​អង្គការ​សហប្រជាជាតិ​បានដាក់ឲ្យ​ប្រើប្រាស់​តែម​ប្រៃសណីយ៍​ជាង​១០០០​ប្រភេទ ​។​ នៅឆ្នាំ​២០១០ ​នាយកដ្ឋាន​នេះបាន​ចេញ​តែម​ប្រៃសណីយ៍​ដែលមាន​រូប​សត្វ​ឆ្នាំ​ទាំង​១២​របស់ចិន​ជាលើក​ដំបូង ។

  អ្នកបកប្រែ:Sun Lingling