សកម្មភាពសប្តាហ៍វប្បធម៌ចិនចាប់ដំណើរការនៅប្រទេសមីយ៉ាន់ម៉ា

2019-01-18 18:00:48 |ប្រភព:CRI

  ចាប់ពី​ថ្ងៃទី ១៦ ខែមករា​តទៅ សកម្មភាព​មួយចំនួន​នៃ​សប្តាហ៍​វប្បធម៌ចិន​បាន​ចាប់ដំណើរការ​នៅ​ទីក្រុង​រ៉ង់ហ្គូន ណែពីដោ​និង​ម៉ានដាលៃ​ប្រទេសមីយ៉ាន់ម៉ា ក្នុងនោះ រួមមាន​រាត្រីសមោសរ​អបអរ​ឆ្នាំថ្មីចិន ការតាំង​ពិព័រណ៍​អំពី​សមិទ្ធផល​នៃការកាត់បន្ថយ​ភាពក្រីក្រ​នៃ​ប្រទេសចិន​និង​ការចាក់ផ្សាយ​កម្មវិធី​ភាពយន្ត​និង​ទូរទស្សន៍​ប្រទេសចិន​ជាដើម ។

    ប្រជាជន​មីយ៉ាន់ម៉ា​ដែលបាន​ចូលរួម​ពិធី​ចាប់ដំណើរការ​បាន​ថ្លែងថា ពួកគេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​មួយចំនួន​នៃ​សប្តាហ៍​វប្បធម៌ចិន ។ ប្រទេសមីយ៉ាន់ម៉ា​និង​ប្រទេសចិន​ជាប្រទេស​ជិតខាង ជឿថា ការទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​បែបនេះ​ជឿជាក់ថា​មុខជា​នឹង​បង្កើន​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ថែមទៀត ៕

  

អ្នកបកប្រែ:Xu XiaoXia