ទៅស្វែងរកដំណើរការ“បង្កើតឡើង”នៃគ្រឿងកុលាលភាជន៍ស្វាយជានសុយខេត្តយូណាន

2019-01-21 16:22:39 |ប្រភព:yunnangateway

  កាលពីថ្ងៃទី១៧ ខែមករា ក្រោយពីគ្រឿងកុលាលភាជន៍ស្វាយបានដុតរួច  កម្មករបានបើកអំពូលភ្លើងចូលក្នុងឡឥដ្ឋដើម្បីឆែកមើលគ្រឿងកុលាលភាជន៍។  នៅថ្ងៃនោះផងដែរ  ក្នុងរោងផលិតគ្រឿងកុលាលភាជន៍មួយនៅស្រុកជានសុយខេត្តយូណានកំពុងតែដុតគ្រឿងកុលាលភាជន៍គ្រប់ប្រភេទ។  គ្រឿងកុលាលភាជន៍ស្វាយជានសុយជាគ្រឿងកុលាលភាជន៍​មួយ​ប្រភេទក្នុងគ្រឿងកុលាលភាជន៍ល្បីឈ្មោះបំផុតចំនួន៤នៅប្រទេសចិន ដែលបានបង្កើតឡើងនៅទីនេះ។  យោងតាមដំណឹងបានឱ្យដឹងថា  របៀបធ្វើគ្រឿងកុលាលភាជន៍មានជាង១០០ដំណាក់កាល  ដែលបានបែងចែកជា៦ជំហានគឺ ការត្រៀមដីឥដ្ឋ  ការសូនរូបដោយដៃ  ការតុបតែងដោយការគូរនិងបន្ថែមអក្សរ ការឆ្លាក់និងបំពេញដីឥដ្ឋ  ការដុតដោយកម្តៅខ្លាំងនិងការខាត់បំភ្លឺដោយដៃ៕

កម្មករកំពុងសូនរូបនៃគ្រឿងកុលាលភាជន៍ស្វាយដោយដៃ។

កម្មករកំពុងតែធ្វើគ្រឿងកុលាលភាជន៍ស្វាយ។

កម្មករកំពុងតែធ្វើគ្រឿងកុលាលភាជន៍ស្វាយ។

កម្មករកំពុងតែអោបគ្រឿងកុលាលភាជន៍ស្វាយដែលបានដុតរួចចេញពីឡឥដ្ឋ។

កម្មករកំពុងតែអោបគ្រឿងកុលាលភាជន៍ស្វាយដែលបានដុតរួចចេញពីឡឥដ្ឋ។

  ប្រភពរូបថត៖ Ren Dong

  អ្នកបកប្រែ៖ លីហ្សា