កូនឃុំដុងហ្វឹងយន្តនៅទីក្រុងមីលឹ ជាកន្លែងខ្វះមិនបានក្នុងការធ្វើដំណើរកម្សាន្ត

2019-01-22 17:14:19 |ប្រភព:yunnangateway

  បើលោកអ្នកចូលក្នុងឃុំដុងហ្វឹងយន្តនៃទីក្រុងមីលឹកមណ្ឌលស្វយ័តជនជាតិហានីជនជាតិយីហុងហឺនៃខេត្តយូណាន  លោកអ្នកនឹងមានអារម្មណ៍ថាហាក់ដូចជាចួលក្នុងពិភពរឿងនិទាន។  ស្ថាបត្យកម្ម  ចម្លាក់និងទិដ្ឋភាពសួនច្បារ​គ្រប់​បែបយ៉ាងដែលមានរូបរាងខុសៗគ្នា  សុទ្ធតែបង្ហាញនូវកម្លាំងស្រមើលស្រមៃយ៉ាងសែនឆ្ងាយរបស់អ្នកច្នៃប្រឌិត។

  ស្ថានបត្យករដ៏ល្បីឈ្មោះក្នុងនិងក្រៅប្រទេសចិនបានស្ថាបនាសារមន្ទីរ អគារវិចិត្រសិល្បៈសណ្ឋាគារសិល្បៈ​ជាដើម​នៅទីនោះ  ដែលនៅក្រោមប្រធានបទខុសៗពីគ្នា។

  

  “ខ្ញុំពិតជាចូលចិត្តកន្លែងនេះណាស់  ទីនេះស្រស់ស្អាត  ដែលអាចបំផុសអារម្មណ៍ច្នៃប្រឌិតរបស់ខ្ញុំ”  សិល្បករ​មក​ពី​​ប្រទេសកាណាដានិយាយយ៉ាងនេះ។  ជាមួយគ្នានេះ  លោកស្រីកំពុងតែគូរគំនូរនៅសាលពហុមុខងារ​ពពកពាក់​កណ្តាល​​នៅកូនឃុំដុងហ្វឹងយន្ត។  នៅទីលានក្រៅសាលពហុមុខងារពពកពាក់កណ្តាល  លោកChen Kangning អ្នកធ្វើខ្លែងប្រភេទទាន(យូណាន)និងលោក Xu Xiaoguoអ្នកស្នងតំណែងឃ្លោកវប្បធម៌ថ្នាក់ក្រុងរបស់ទីក្រុងគុនមីញ​បាន​បង្ហាញបច្ចេកទេសសិល្បៈរបស់ខ្លួនដល់ភ្ញៀវទេសចរ។  លក្ខណៈប្រពៃណីនិងសម័យទំនើប  យូណាននិងពិភពលោក​បានតភ្ជាប់ជាមួយគ្នា​យ៉ាងជិតស្និទ្ធនៅទីនេះ។

  

  ដល់ខែកញ្ញា ឆ្នាំ២០១៨  កូនឃុំសម្រេចបានការវិនិយោគសរុបចំនួន១ពាន់លានយ័ន  និងទទួលបានភ្ញៀវទេសចរ​សរុប​ចំនួន១៩៥ម៉ឺននាក់៕

  អ្នកសារព័ត៌មាន៖ Liu Ziyu Chen Fei Pu Jianbin

  អ្នកបកប្រែ៖ លីហ្សា