ជំរំផ្លាស់ប្តូរវប្បធម៌សម្រាប់យុវជននៃបណ្តាប្រទេសតាមបណ្តោយទន្លេឡានឆាង-មេគង្គចាប់ដំណើរការនៅប្រទេសមីយ៉ាន់ម៉ា

2019-01-29 17:03:16 |ប្រភព:CRI

  កាលពី​ថ្ងៃទី ២៨ ខែមករា ជំរំ​ផ្លាស់ប្តូរ​វប្បធម៌​សម្រាប់​យុវជន​នៃបណ្តាប្រទេស​តាមបណ្តោយ​ទន្លេឡានឆាង-មេគង្គ​បាន​សម្ពោធបើក​នៅ​ទីក្រុង​Mandalay ជាទីក្រុង​ល្បីខាង​វប្បធម៌​នៃប្រទេសមីយ៉ាន់ម៉ា យុវជន​មកពី​ប្រទេសចិន កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា​និង​វៀតណាម​នឹង​ផ្លាស់ប្តូរ​វប្បធម៌​និង​សិល្បៈ​ប្រពៃណី​របស់ប្រទេស​រៀងៗខ្លួន​យ៉ាងពេញលេញ​នៅទីនោះ ។

  លោក​Hongliang ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំនៅ​ប្រទេសមីយ៉ាន់ម៉ា​បាន​ថ្លែងថា ភាគីចិន​មានឆន្ទៈ​រួមសហការ​ជាមួយ​ភាគីមីយ៉ាន់ម៉ា អនុវត្ត​ឲ្យបានល្អ​នូវ​គម្រោងសហប្រតិបត្តិការ​មានពាក់ព័ន្ធ​នឹង​ទន្លេឡានឆាង-មេគង្គ ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ទន្លេឡានឆាង-មេគង្គ​ទទួលបាន​សមិទ្ធផល​កាន់តែ​ស្តុកស្តម​និង​ផ្តល់​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រជាជន​នៃបណ្តាប្រទេស​នានា ។ គម្រោង​ដែលបាន​ដំណើរការ​នាថ្ងៃដដែល​នោះ​គឺមាន​គោលបំណង​ផ្តល់វេទិកា​សម្រាប់​យុវជន​ដើម្បី​ផ្លាស់ប្តូរ​វប្បធម៌ លើកកម្ពស់​យុវជន​ក្នុង​ការស្វែងយល់​ពី​កិច្ចសហប្រតិបត្តិការ​ទន្លេឡានឆាង-មេគង្គ ៕

  អ្នកបកប្រែ:Xu Xiaoxia