ក្នុងបុណ្យចូលឆ្នាំចិនថ្មីមកសួនសាធារណៈជាយក្រុងគយគន់ផ្កាអង្គារសិលដ៏ស្រស់ស្អាត

2019-02-02 09:39:17 |ប្រភព:yunnangateway

  កាលពីថ្ងៃទី៣១ ខែមករា  ពិព័រណ៍ផ្កាអង្គារសិលដ៏ស្រស់ស្អាតលើកទី១០នៃសួនសាធារណៈជាយក្រុងបានបើកដាក់ពិព័រណ៍  ពេលថ្មីៗនេះ  ផ្កាអង្គារសិលដ៏ស្រស់ស្អាតចំនួន៣ពាន់ដើមក្នុងសួនសាធារណៈបានចូលដល់ពេលរីកយ៉ាងស្គុះស្គាយ  ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីចិនគឺជារយៈពេលគយគន់ដ៏ល្អបំផុត  រីឯរយៈពេលដែលផ្ការីកនឹងបន្តចំនួនមួយខែ។

  ក្នុងអំឡុងពេលពិព័រណ៍ផ្កា  ថែមទាំងមានការសម្តែងវប្បធម៌សម្លៀកបំពាក់ជនជាតិហាន  ដើម្បីបង្ហាញភាពស្រស់ស្អាតនិងកម្លាំងទាក់ទាញនៃសម្លៀកបំពាក់ជនជាតិហាន។

  ក្រៅពីនេះ  ពីថ្ងៃទី០៥ ខែកុម្ភៈដល់ថ្ងៃទី០៧ ខែកុម្ភៈ  នៅមុខទ្វារភូមិផ្លែបែស  នឹងរៀបចំពិធីសូមពរជ័យ។  ចាប់ពីថ្ងៃទី១ខែមករាតាមខែចន្ទគតិចិន  សួនសាធារណៈនឹងរៀបចំអំពូលចម្រុះពណ៌បញ្ចេញភ្លើងភ្លឺចិញ្ចាត។  ពីថ្ងៃពី០៨ ខែកុម្ភៈដល់ថ្ងៃទី០៩ ខែកុម្ភៈ  នឹងរៀបចំពិធីទំនៀមទំលាប់ប្រជាប្រិយនិងវប្បធម៌  ដើម្បីឱ្យភ្ញៀវទេសចរទទួលបានអារម្មណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មីយ៉ាងឱឡារិក៕

  ប្រភពរូបថត៖ Liu Saijiao

  អ្នកបកប្រែ៖ លីហ្សា