មកស្វែងយល់ឆ្នាំថ្មីប្រពៃណីចិននៃក្រុងគុនមីញ

2019-02-03 10:12:17 |ប្រភព:ទស្សនាវដ្តី《ខ្មែរ》

 

  ពេលចូលខែធ្នូ តាមចន្ទគតិចិន ពិធីបុណ្យចូលឆ្នាំថី្មប្រពៃណីចិនកាន់តែខិតជិតចូលមកដល់ពីមួយថ្ងៃទៅមួយថែ្ង។ ក្រៅពីញ៉ាំម្ហូបឆ្ងាញ់ជាមួយក្រុមគ្រួសារ ទស្សនាកម្មវិធីចូលឆ្នាំថ្មីនោះ ពេលចូលឆ្នាំថី្មប្រជាជនគុនមីញមានទំនៀមទំលាប់ពិសេសតាមតំបន់។ សូមលោកអ្នកមកទស្សនាថា តើប្រជាជនគុនមីញរៀបចំពិធីចូលឆ្នាំថី្មប្រពៃណីចិនយ៉ាងដូចមេ្តច។

-ចូលឆ្នាំតូចរួច បន្តចូលឆ្នាំធំ

  សម្រាប់ប្រជាជនគុនមីញ មានបុណ្យចូលឆ្នាំថី្មប្រពៃណីចិន ២ដងក្នុងមួយឆ្នាំ គឺ“ឆ្នាំតូច”និង“ឆ្នាំធំ”។ “ឆ្នាំធំ”ជាថ្ងៃដាច់ឆ្នាំចាស់តាមចន្ទគតិចិន និង “ឆ្នាំតូច”ជាយប់នៃថៃ្ងទី២៣ ខែធ្នូ តាមចន្ទគតិចិន ថ្ងៃនេះជាបុណ្យដើម្បីបូជាទេវតាចង្រ្កាន។ 

  ជាងនេះទៅទៀត ដល់ពេលចូលឆ្នាំថី្មតូចគឺជានិមិត្តរូបនៃបុណ្យឆ្នាំថី្មប្រពៃណីចិនជិតមកដល់ហើយ ប្រជាជនទាំងឡាយចាប់ផ្តើមមមាញឹកដើម្បីរៀបចំចូលឆ្នាំថី្មចិន។

-ក្រាលស្លឹកដើមស្រល់នៅថ្ងៃដាច់ឆ្នាំចាស់តាមចន្ទគតិចិន

  ក្រាលស្លឹកដើមស្រល់នៅថ្ងៃដាច់ឆ្នាំចាស់តាមចន្ទគតិចិនជាប្រពៃណីពិសេសក្នុងទីក្រុងគុនមីញ។

  ក្រាលស្លឹកដើមស្រល់នៅលើដីក្នុងផ្ទះ សមាជិកគ្រួសារទាំងអស់អាចអង្គុយជុំគ្នានិងពិសាម្ហូបអាហារជាមួយក្រុមគ្រួសារ។ តាមប្រពៃណី ក្រាលស្លឹកដើមស្រល់គឺដើម្បីប្រមូលទ្រព្យសម្បត្តិ។

-ញ៉ាំសៃ្ពវែង
 

  សៃ្ពវែងជាម្ហូបពិសេសមួយលើតុបាយនៃប្រជាជនគុនមីញ ការញ៉ាំសៃ្ពវែងនៅក្នុងអំឡុងពេលចូលឆ្នាំថី្មចិនមានន័យថា សុភមង្គលវែងឆ្ងាយដូចសៃ្ពវែង។ សៃ្ពវែងមិនអាចកាត់នោះទេត្រូវធ្វើការចំអិនទាំងមូលខឹ្ទមសនិងសៃ្ពខ្មៅក៏ដូច្នេះដែរ។

 

  “ហ្វាងសៀវ”គឺប្រើប្រាស់ដើមអំពៅទប់ទ្វារនៅយប់នៃថ្ងៃដាច់ឆ្នាំចាស់តាមចន្ទគតិចិន (ជាធម្មតាគេតែងតែប្រើប្រាស់អំពៅពីរដើម ដែលមានន័យថារឿងល្អនឹងចូលមកទាំងព្រម)។ ដល់ថ្ងៃទី១ ខែ១ តាមចន្ទគតិចិន ត្រឡប់អំពៅឡើងដែលមានន័យថា“ផ្លាស់ខ្លួនថ្មី”ពេលចូលឆ្នាំថី្ម។

-ញ៉ាំនំអង្ករនៅថ្ងៃទី១ ខែ១ តាមចន្ទគតិចិន

  ការធើ្វនំអង្ករមានភាពស្មុគស្មាញ ដូច្នេះគេតែងតែបបួលគ្រួសារដទៃមកធើ្វជាមួយគ្នា និងធើ្វក្នុងចំនួនច្រើន ពេលធើ្វរួចនឹងជូនពរឱ្យញាតិសន្តាននិងមិត្តជួបរឿងល្អប្រសើរ។

  

  ពាល់សំណាង គយគន់ផ្កាកាមេល៉្យា ចូលរួមពិធីបុណ្យក្នុងវត្តជាដើម។ នៅថ្ងៃទី៩ ខែ១ តាមចន្ទគតិចិនរៀងរាល់ឆ្នាំ តំបន់ទេសចរណ៍ជីងទានក្រុងគុនមីងបានរៀបចំពិធីបុណ្យក្នុងវត្តយ៉ាងឱឡារិក។ ៤០០ឆ្នាំកន្លងមក ប្រជាជនគុនមីញនឹងទៅឡើងភ្នំ រៀបចំគ្រឿងសក្ការៈបូជាចំពោះព្រះពុទ្ធ គយគន់សួនច្បារ ដើម្បីទទួលបានសំណាងល្អនិងចូលឆ្នាំថី្ម។

អ្នកបកប្រែ៖ Shen Yan