ហេ៎! វាំងចាស់អញ្ជើញលោកអ្នកមកចូលឆ្នាំថី្មចិននៅទីក្រុងប៉េកាំង

2019-02-03 10:39:32 |ប្រភព:ទស្សនាវដ្តី《ខ្មែរ》

 

“អបអរសាទរឆ្នាំថី្មចិន៖ចូលឆ្នាំថី្មចិននៅសារមន្ទីរទីក្រុងហាមឃាត់(ព្រះរាជរាំងចាស់)” 

  ពីថ្ងៃទី៦ ខែមករា (ថ្ងៃទី១ ខែ១២តាមចន្ទគតិចិន) ដល់ថ្ងៃទី៧ ខែមេសា (ថ្ងៃទី៣ ខែ៣ តាមចន្ទគតិចិន)ឆ្នាំ២០១៩ ពិព័រណ៍“អបអរសាទរឆ្នាំថី្មចិន៖ចូលឆ្នាំថី្មចិននៅសារមន្ទីរទីក្រុងហាមឃាត់(ព្រះរាជរាំងចាស់)” បានប្រារព្ធនៅក្នុងសារមន្ទីរវាំងចាស់ចិន និងធ្វើការដាក់បង្ហាញជាសាធារណៈ។ 

  ពិព័រណ៍នេះបានដាក់តាំងវត្ថុវប្បធម៌បុរាណចំនួន ៨៨៥ ដែលមានលក្ខណៈអបអរសារទរពិធីចូលឆ្នាំចិន និងបង្ហាញទិដ្ឋភាពចូលឆ្នាំថី្មនៅរជ្ជកាលឆេងគួរបញ្ជាក់ថាពិព័រណ៍នេះជាពិព័រណ៍ដែលមានទ្រង់ទ្រាយធំបំផុតតាំងពីសារមន្ទីរវាំងចាស់ចិនបានបងើ្កតឡើងមក។

  ក្នុងការពិព័រណ៍ លោកអ្នកអាចស្តាប់តន្រ្តីបុរាណ ទស្សនាផ្កាអង្គាសីល ចូលរួមភោជនីយអាហារក្នុងរាជវាំង និងទទួលបានអាំងបាវពី“ ព្រះមហាក្សត្រ ” ។ ជាងនេះទៅទៀត លោកអ្នកអាចទស្សនាអក្សរ“福” ដែលធ្វើការឡាយព្រះហស្ថដោយព្រះមហាក្សត្រ ៥ អង្គក្នុងអំឡុងរជ្ជកាលឆេង ព្រមទាំងព្រះមហាក្សត្រ ខាងស៊ី យុងចឹង និងឈានឡុងជាដើម។

  ក្រៅពីនេះ មានឧបករណ៍តន្រី្តបុរាណប្រើប្រាស់ក្នុងព្រះរាជវាំង គោមអាកាស និងគោមអាយុវែងដែលបានបាត់បង់ជាង ២០០ ឆ្នាំ។ការទស្សនាទាំងឡាយនេះសុទ្ធតែធ្វើឡើងតាមរយៈបច្ចេកវិទ្យាអេឡិចត្រូនិច និងញ៉ាំងឱ្យទស្សនិកជនចាប់អារម្មណ៍ចំពោះបរិយាកាសនៃចូលឆ្នាំថី្មក្នុងព្រះរាជវាំងចាស់ ។ ក្នុងពិធីចូលឆ្នាំថី្មចិនឆ្នាំ២០១៩ខាងមុខនេះ ព្រះរាជវាំងចាស់នឹងរៀបចំសកម្មភាពគ្រប់ប្រភេទ ព្រមទាំងធ្វើការតុបតែងយ៉ាងល្អល្អាច ដែលធ្វើឱ្យព្រះរាជវាំងចាស់ពោរពេញដោយកម្លាំងទាក់ទាញនិងភាពរស់រវើក ។

  ក្នុងសាលពិព័រណ៍ ៣ នៃទ្វារវូមិន វត្ថុវប្បធម៌បុរាណចំនួន៨៨៥ ដែលមានលក្ខណៈអបអរសារទរពិធីចូលឆ្នាំចិនតាមបែបបុរាណបានដាក់តាំងរួចរាល់ហើយ ។នៅក្នុងសាលពិព័រណ៍ត្រូវបានបែងចែកជា ៥ ផ្នែកគឺពន្លាបួងសួងសូមសុខទទួលសិរីសួស្ដីពន្លាគោរពដូនតាបង្ហាញកត្តញូតាធម៌ពន្លាញាតិមិត្តរស់នៅដោយក្តីសុខក្សេមក្សាន្តពន្លាកិច្ចការរាជការនិងពន្លាសិល្បៈតូរ្យតន្ត្រីកំសាន្តដែលខ្លឹមសារនៃពិព័រណ៍ទាំងនេះបង្ហាញពី“ការអបអរសាទឆ្នាំថី្មចិន ៖ចូលឆ្នាំថី្មចិននៅសារមន្ទីរវាំងចាស់ចិន ” ។

  វត្ថុវប្បធម៌បុរាណ និងទិដ្ឋភាពចូលឆ្នាំថី្មចិនក្នុងសម័យបុរាណ សុទ្ធតែដាក់តាំងតាមគំរូនៃសៀវភៅប្រវត្តិសាស្រ្ត និងបង្ហាញទិដ្ឋភាពចូលឆ្នាំថី្មចិននៅសម័យរុងរឿងបំផុតក្នុងអំឡុងរជ្ជកាលឆេង។ អក្សរ“福” ៥ សន្លឹកជាប់ជាមួយគ្នា ដែលធ្វើការឡាយព្រះហស្ថដោយព្រះមហាក្សត្រ៥អង្គក្នុងអំឡុងរជ្ជកាលឆេង ព្រមទាំងព្រះមហាក្សត្រខាងស៊ី យុងចឹង ឈានឡុង ចាឈាន ដាវក្វាំង ។ 

 

  តាមឯកសារប្រវត្តិសាស្រ្តនៅឆ្នាំ ១៧៨៣ឱ្យដឹងថា  ពិព័រណ៍រៀបចំទិដ្ឋភាព“ពិធីសោយភោជនីយអាហារនៃព្រះរាជវង្សានុវង្ស” ដើម្បីបង្ហាញថាតើព្រះរាជវង្សានុវង្សធ្វើការរៀបចំពិធីចូលឆ្នាំថី្មយ៉ាងដូចមេ្តច ។ គួរបញ្ជាក់ថា មានគំនូរចិនឈ្មោះ “គំនូរលេងកំសាន្តនៅលើទឹកកក” ដែលធ្វើការគូរដោយលោក ចាង វីប៉ាន និងលោក យាវ វិនហាង ដែលពាក់ព័ន្ធទៅនឹងកីឡារដូវរងាគឺជាស្នាដៃដ៏ល្បីល្បាញមួយ។

  ប៉ុន្មានឆ្នាំមកនេះ ទន្ទឹមនឹងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងកាន់តែខិតជិតចូលមកដល់គំនូរនេះក៏កាន់តែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនកាន់តែច្រើនផងដែរ ។ ក្រៅពីនេះ មានឧបករណ៍តន្រី្តបុរាណគ្រប់ប្រភេទដែលប្រើប្រាស់ក្នុងព្រះរាជវាំងនាពេលសម័យបុរាណទៀតផង។

 

  ប្រសិនបើការទស្សនានៅមិនទាន់ស្កប់ស្កល់ ហើយលោកអ្នកចង់“ទិញទិញទិញ”នោះសារមន្ទីរវាំងចាស់ចិនបានរៀបចំវត្ថុអនុស្សាវរីយ៍វប្បធម៌ជាង ១០០ ប្រភេទសម្រាប់លក់ជូនអ្នកដែលមកទស្សនាផងដែរ។

  អ្នកបកប្រែ៖ Shen Yan