ក្នុងឱកាសបុណ្យចូលឆ្នាំចិនមានមនុស្សចំនួន៣៤.៦៤លាននាក់មកទេសចរនៅខេត្តយូណាន ការច្របាច់បញ្ចូលគ្នារវាងវប្បធម៌និងទេសចរណ៍ធ្វើឱ្យភ្ញៀវទេសចរកាន់តែសប្បាយ

2019-02-12 15:05:21 |ប្រភព:yunnangateway

  យោងតាមនាយកដ្ឋានពាក់ព័ន្ធបានព្យាករណ៍ឱ្យដឹងថា  ក្នុងវិស្សមកាលនៃបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ  ទូទាំងខេត្តយូណានបានទទួលភ្ញៀវទេសចរសរុបចំនួន៣៤.៦៤០៦លាននាក់  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង២០.២២%។  ទូទាំងខេត្តយូណានបានសម្រេចប្រាក់ចំណូលតាមវិស័យទេសចរណ៍សរុបចំនួន៣៥៦៦លានដុល្លារអាមេរិក  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង២៥.២៩%។ 

  ការរៀបចំនិងគ្រប់គ្រងទីផ្សារទេសចរណ៍បានទទួលប្រសិទ្ធិភាព  ភ្ញៀវទេសចរធ្វើដំណើរនៅខេត្តយូណានកាន់តែពេញចិត្ត

  ក្នុងវិស្សមកាលបុណ្យចូលឆ្នាំប្រពៃណីចិន  ការផ្គត់ផ្គង់លើវិស័យទេសចរណ៍និងសណ្តាប់ធ្នាប់សេវាកម្មនៃខេត្តយូណានមានលក្ខណៈល្អប្រសើរ  ព្រមទាំងស្ថានភាពធ្វើទេសចរដោយថ្លៃថ្នូរនិងគុណភាពសេវាកម្មនៃតំបន់ទេសចរណ៍នានាសុទ្ធតែល្អជាងឆ្នាំមុនៗ។  ពីថ្ងៃទី០៤ ខែកុម្ភៈកន្លងមក   ទីផ្សារទេសចរណ៍ទូទាំងខេត្តយូណានបានដំណើរដោយមានស្ថេរភាព  ដោយមិនកើនមានឧប្បត្តិហេតុ​សុវត្ថិភាពទេសចរណ៍ឡើយ​។

  ទីផ្សារទេសចរណ៍កើនសន្ទុះក្នុងល្បឿនលឿន  សេដ្ឋកិច្ចនៃវិស័យទេសចរណ៍ក្នុងវិស្សមកាលបានសម្រេចសមិទ្ធិផល​ថ្មី

  ក្នុងវិស្សមកាលបុណ្យចូលឆ្នាំប្រពៃណីចិននៅឆ្នាំនេះ  ការរៀបចំតំបន់ទេសចរណ៍នៅខេត្តយូណានកាន់តែ​ល្អប្រសើរនិងមានតុល្យភាព។  ខ្សែផ្លូវទេសចរណ៍ប្រពៃណីនិងតំបន់ទេសចរណ៍សំខាន់ធ្វើការទទួលស្វាគមន៍ជានិច្ច  “ការធ្វើដំណើរខ្លីព័ទ្ធជុំវិញ”ទីក្រុងសំខាន់ដូចជាទីក្រុងគុនមីញជាដើមក៏ទទួលការស្វាគមន៍យ៉ាងខ្លាំងផងដែរ  ការធ្វើទេសចរនៅភាគខាងកើតនិងភាគអាគ្នេយ៍ខេត្តយូណានបានក្លាយទៅជា“ទិសដៅថ្មី”នៃទេសចរណ៍ខេត្តយូណាន​។

  ការធ្វើទេសចរបែបវប្បធម៌បានទទួលការស្វាគមន៍  បុណ្យចូលឆ្នាំប្រពៃណីចិនតាមលក្ខណៈយូណានកាន់តែមានអត្ថន័យ

  ខេត្តយូណានមិនគ្រាន់តែមានភ្នំខៀវនិងទឹកថ្លាល្អ  ផ្ទាំងមេឃបៃតងនិងពពកសដែលធ្វើឱ្យភ្ញៀវទេសចរឈ្លក់វង្វេង វប្បធម៌ជនជាតិដ៏សម្បូរបែបដែលពោរពេញដោយកម្លាំងទាក់ទាញ។  ក្នុងវិស្សមកាលឆ្នាំនេះ  មន្ទីរវប្បធម៌និងទេសចរណ៍​គ្រប់កម្រិតនៃខេត្តយូណានបានរៀបចំសកម្មភាពវប្បធម៌និងទេសចរណ៍គ្រប់បែបយ៉ាងដើម្បីអបអរសាទរ  ទេសចរណ៍តាមភូមិ  ពិធីជួបជុំគ្នានៅជុំវិញព្រះវិហារ  ពិធីទស្សនាអំពូលភ្លើង  បានទាក់ទាញភ្ញៀវទេសចរជាច្រើន។

  ការប្រើប្រាស់Appធ្វើដំណើរនៅខេត្តយូណានដោយទូរស័ព្ទដៃមួយ  ដែលធ្វើឱ្យភ្ញៀវទេសចរនៅខេត្តយូណានមានភាពវៃឆ្លាត

  ភ្ញៀវទេសចរដែលមកពីគ្រប់ទិសទីប្រើប្រាស់App“ធ្វើដំណើរនៅខេត្តយូណានដោយទូរស័ព្ទដៃមួយ”ញ៉ាំងឱ្យការធ្វើទេសចរនៅខេត្តយូណានមានភាពវៃឆ្លាត។  មុខងាររបស់Appដូចជា“ការចូលក្នុងតំបន់ទេសចរណ៍ដោយស្គេនមុខ”“ការឧទ្ទេសនាមតំបន់ទេសចរណ៍”“បន្ទប់ទឹកវៃឆ្លាត”ជាដើមបានទទួលការកោតសរសើរមិនដាច់ពីម៉ាត់ពីសំណាក់ភ្ញៀវទេសចរ៕

  អ្នកសារព័ត៌មាន៖ Bi Peng

  អ្នកបកប្រែ៖ លីហ្សា