
នាថ្ងៃទី១២ ខែកុម្ភៈ(ថ្ងៃទី០៨ ខែមករាតាមច័ន្ទគតិចិន)ឃុំជីនឈឹនខណ្ឌជីនឈឹននៃទីក្រុងគុនមីញបានប្រារព្ធសកម្មភាពប្រពៃណីឆៃចេដ៏ឱឡារិកដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន(សកម្មភាពឆៃចេជាវប្បធម៌ទំនៀមទំលាប់ប្រពៃណីម្យ៉ាង ប្រជាជនជួបជុំគ្នារាំផងច្រៀងផងដើម្បីអបអរសាទរឆ្នាំថ្មី)


ពូកគេលោតម៉ុងសាយ ស្លៀកសំលៀកបំពាក់បុរាណរាំរបាំហ័រទិន(ជារបាំប្រពៃណីម្យ៉ាង)ជាដើម ការសម្តែងដ៏អស្ចារ្យទាំងអស់នេះធ្វើឡើងដោយក្រុមវិចិត្រសិល្បៈចំនួន២០ក្រុមដែលបង្កើតដោយអ្នកភូមិនៅទីនោះនិងប្រជាជនស្នាក់នៅក្នុងសហគមន៍


ពូកគេបានសម្តែងចេញនូវវប្បធម៌និងទំនៀមទំលាប់ប្រពៃណីដែលពោរពេញដោយលក្ខណៈពិសេសតាមតំបន់ដែលពោរពេញដោយកម្លាំងទាក់ទាញនិងភាពរស់រវើក ក្នុងនោះក៏បានបង្ហាញការសម្តែងវប្បធម៌ដែលប្រកបដោយបរិយកាសសប្បាយរីករាយគ្រប់បែបយ៉ាងដល់អ្នកទីក្រុងនិងភ្ញៀវទេសចរ៕

អ្នកឆ្លើយឆ្លងព័ត៌មាន៖ Yang Chongyun Pu Yan
អ្នកបកប្រែ៖ លីហ្សា