ថ្ងៃបុណ្យមុណោហ្សង់គិក មនុស្សជាងមួយម៉ឺននាក់រាំជាមួយគ្នាដោយក្តីរីករាយ

2019-02-21 15:41:17 |ប្រភព:yunnangateway

  នាថ្ងៃទី១៩ ខែកុម្ភៈ  បុណ្យមុណោហ្សង់គិកនៃជនជាតិជីនផូរនៅតំសន់មាំងសឺឆ្នាំ២០១៩បានបើកសម្ពោធហើយ។  មុណោហ្សង់គិកមានន័យថា ការជួបជុំគ្នារាំផងច្រៀងផងដោយក្តីរីករាយ។

  ប្រជាជននៃជនជាតិនីមួយៗបានស្លៀកសំលៀកបំពាក់ថ្ងៃបុណ្យ ក្នុងតន្ត្រីនោះពួកគេរាំផងច្រៀងផងជាមួយភ្ញៀវកិតិ្តយសនិងភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសដោយក្តីសប្បាយរីករាយ ។

  យោងតាមដំណឹងបានឱ្យដឹងថា  ថ្ងៃបុណ្យមុណោហ្សង់គិកលើកនេះនឹងរៀបចំរហូតដល់ថ្ងៃទី២២ ខែកុម្ភៈ។  ក្នុងអំឡុងពេលនេះនឹងរៀបចំសកម្មភាពជាច្រើន  ក៏ដូចជា ការសម្តែងវប្បធម៌ពីប្រជាជនឃុំនោះ  ពិធីរាត្រីភ្នក់ភ្លើងសាមគ្គីជនជាតិជាដើម៕

  អ្នកសារព័ត៌មាន៖ Guan Yushu

  អ្នកឆ្លើយឆ្លងព័ត៌មាន៖ Duan Qiujuan Dong Luye

  អ្នកបកប្រែ៖ លីហ្សា