ខែកុម្ភៈទៅដល់ស្រុកឡុភីន មានសមុទ្រផ្កា Rapeseed ធ្វើឱ្យមនុស្សឈ្លក់វង្វេង

2019-02-22 15:57:46 |ប្រភព:yunnangateway

  ព្រៃភ្នំជីនជីស្ថិតនៅស្រុកឡុភីនទីក្រុងឈុជីនខេត្តយូណាន នៅក្នុងឆ្នាំ២០០៥ ត្រូវបានវាយតម្លៃជាព្រៃភ្នំស្អាតបំផុតក្នុងប្រទេសចិន។

  នាថ្ងៃទី២១ ខែកុម្ភៈ  សមុទ្រផ្កា Rapeseedដ៏ស្រស់ឆើតឆាយ មានភ្ញៀវទេសចរជាច្រើនកំពុងតែគយគន់និងលេងកម្សាន្ត  មានភ្ញៀវទេសចរខ្លះបានឡើងដល់វេទិកាគយគន់ទេសភាពសមុទ្រផ្កា  នៅទីនេះអាចថតចេញនូវទេសភាពសមុទ្រផ្កាRapeseedទាំងស្រុងដ៏ស្អាតអស្ចារ្យ ។

  អ្នកទទួលខុសត្រូវនៃតំបន់ទេសចរណ៍ណែនាំថា  ក្រៅពីផ្កាRapeseed  តំបន់ទេសចរណ៍នឹងដាំផ្កាចម្រុះពណ៌តាមរដូវ  ដើម្បីបង្កើតតំបន់គំរូទេសចរណ៍ដីស្រែផ្កាចម្រុះពណ៌។

  យោងតាមដំណឹងបានឱ្យដឹងថា  ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០១៩  ព្រៃភ្នំជីនជីបានទទួលភ្ញៀវទេសចរចំនួនប្រមាណជាង៣០ម៉ឺននាក់  ប្រាក់ចំណូលសរុបចំនួន២០.៨២លានដុល្លាអាមេរិក  បើប្រៀបធៀបនឹងឆ្នាំមុន បានកើនឡើង១២% និង ២០%។

  ការអភិវឌ្ឍទេសចរណ៍ក៏នាំឱ្យប្រជាជននៅតំបន់នោះចាកចេញពីភាពក្រីក្រនិងឈានទៅកាន់ជីវភាពរស់នៅយ៉ាងធូរធារ  អ្នកប្រកបការងារពាក់ព័ន្ធនឹងវិស័យទេសចរណ៍មានចំនួនជាង១២០០នាក់  ប្រាក់ចំណូលសរុបក្នុងមួយឆ្នាំដល់៤.៤៦លានដុល្លាអាមេរិក៕

អ្នកសារព័ត៌មាន៖ Cheng Hao

អ្នកបកប្រែ៖ លីហ្សា