
កាលពីថ្ងៃទី០២ ខែមីនា “កម្មវិធីកីឡាមហាជននៃខេត្តយូណានចម្រុះពណ៌”បុណ្យជិះកង់ក្នុងសមុទ្រផ្កាអន្តរជាតិលើកទី៨ ឆ្នាំ២០១៩ ខេត្តយូណាន•ស្រុកឡុភីន បានរៀបចំនៅស្រុកឡុភីនដោយជោគជ័យ មានកីឡាករចំនួនជាង១៥០០នាក់ដែលមកពីគ្រប់ទិសទីបានចូលរួមការប្រកួតប្រជែងលើកនេះ។

យោងតាមដំណឹងបានឱ្យដឹងថា ការប្រកួតជិះកង់ក្នុងសមុទ្រផ្កាមានចម្ងាយសរុប៤៥គីឡូម៉ែត្រ ត្រូវបានចែកជាក្រុមបួន គឺក្រុមបុរសឆ្នើម ក្រុមបុរសវ័យកណ្តាល ក្រុមនារី និងក្រុមបុរសក្នុងតំបន់៕

អ្នកសារព័ត៌មាន៖ Jiang Guiyou
អ្នកឆ្លើយឆ្លងព័ត៌មាន៖ Li Zhongqiao
អ្នកបកប្រែ៖ លីហ្សា