សូមមកទស្សនារោងចក្រផលិតគ្រឿងសេរ៉ាមិកដែលមានប្រវត្តិរាប់រយឆ្នាំនៃស្រុកយុងសេនខេត្តយូណាន

2019-03-05 17:27:04 |ប្រភព:yunnangateway

កាលពីថ្ងៃទី០២ ខែមីនា  ក្នុងក្រុមហ៊ុនសេរ៉ាមិកយុងសេននៃស្រុកយុងសេនទីក្រុងលីចាំងខេត្តយូណានពួកកម្មករកំពុងតែផលិតគ្រឿងសេរ៉ាមិក។

ប្រភេទគ្រឿងសេរ៉ាមិកយុងសេនលីចាំងមានលក្ខណៈខុសៗគ្នា  វិធីសាស្ត្រនៃការផលិតក៏ខុសៗគ្នាផងដែរ  ជាធម្មតា គេត្រូវឆ្លងកាត់ដំណាក់កាលទាំងបួន គឺ ការរៀបចំសម្ភារៈ  សូនរូប  គូរគំនូរនិងបំពេញពណ៌និងការដុត។មូលហេតុដែលគ្រឿងសេរ៉ាមិកយុងសេនល្បីឈ្មោះនៅក្នុងនិងក្រៅប្រទេសចិន  ព្រមទាំងទទួលការពេញនិយមពីមហាជននោះ គឺមានវិចិត្រករបច្ចេកទេសរួមជាមួយនឹងអ្នកល្បីឈ្មោះខាងអក្សរផ្ចង់និងគំនូរមួយចំនួនបានចូលរួមក្នុងការរចនានិងការផលិតគ្រឿងសេរ៉ាមិក។

វប្បធម៌គ្រឿងសេរ៉ាមិកយុងសេននៃស្រុកយុងសេនទីក្រុងលីចាំងមានប្រវត្តិយូរលង់ណាស់មកហើយ  យោងតាមដំណឹងបានឱ្យដឹងថា  រោងចក្រនេះជាទីតាំងដើមនៃការផលិតគ្រឿងសេរ៉ាមិកយុងសេនដ៏ល្បីឈ្មោះ  មកដល់បច្ចុប្បន្ននេះ  វាមានប្រវត្តិជាងមួយរយឆ្នាំ៕

ប្រភពរូបថត៖ Ren Dong

អ្នកបកប្រែ៖លីហ្សា