បុណ្យឆេងម៉េងជាបុណ្យប្រពៃណីនៃប្រទេសចិនដែលមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ តាមធម្មតា បុណ្យឆេងម៉េងគឺនៅមុននិងក្រោយថ្ងៃទី៥ខែមេសា។ ក្រៅពីប្រទេសចិននៅលើពិភពលោកនេះមានប្រទេសនិងតំបន់ដទៃទៀតក៏ប្រារព្ធបុណ្យឆេងម៉េងដែរដូចជាប្រទេសវៀតណាម កូរ៉េខាងត្បូង ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។ តើអ្នកដឹងថាទំនៀមទម្លាប់ក្នុងបុណ្យឆេងម៉េងមានអ្វីខ្លះទេ?

បោសសំអាតផ្នូរសែនដូនតា
ក្នុងប្រវត្តិសាស្ត្រប្រទេសចិន នៅបុណ្យឆេងម៉េងគេមានទំនៀមទម្លាប់បោសសម្អាតផ្នូរសែនដូនតាដែលបន្តមកដល់សព្វថ្ងៃ។ បច្ចុប្បន្ននេះ មុននិងក្រោយបុណ្យឆេងម៉េង គេនឹងទៅមុខផ្នូរដូនតារបស់ខ្លួន ក្នុងការបោសសំអាតនិងរៀបចំសំណែនសែនជូនដូនតាដើម្បីបង្ហាញពីការរំលឹករបស់ខ្លួនចំពោះបុព្វបុរស។


ធ្វើដំណើរកម្សាន្ត
ដល់ពេលបុណ្យឆេងម៉េង ជាពេលដែលល្អបំផុតសម្រាប់ការធ្វើដំណើរកម្សាន្ត។ឆ្លៀតឱកាសបោសសំអាតផ្នូរ ក្រុមគ្រួសារអាចទៅដើរលេងតាមភ្នំ ព្រមទាំងគយគន់ទេសភាពរដូវផ្ការីកដ៏ស្រស់ស្អាត ហេតុនេះហើយបានជាការធ្វើដំណើរកម្សាន្តក៏ជាផ្នែកសំខាន់មួយនៃបុណ្យឆេងម៉េង។


ដោកស្លឹកWillow
បុណ្យឆេងម៉េងជារយៈពេលដើមស្រូលដុះពន្លក ក្នុងអំឡុងពេលបុណ្យឆេងម៉េង ជាធម្មតាគេមានទំនៀមទម្លាប់កាច់ស្លឹក ពាក់ស្លឹកនិងដោកស្លឹក Willow ។


លេងល្បែងកម្សាន្ត
ដល់បុណ្យឆេងម៉េងគេនឹងត្រូវរៀបចំល្បែងជាច្រើនដូចជា ការប្រកួតទាញព្រ័ត្របង្ហោះខ្លែង យោលទោងជាដើម ទំនៀមទម្លាប់ទាំងនេះបានទទួលការពេញនិយមពីប្រជាពលរដ្ឋយ៉ាងខ្លាំង៕
អ្នកសារព័ត៌មាន៖ Yao Chengcheng
អ្នកបកប្រែ៖ លីហ្សា