អាហារសម្រន់ពិសេសនៃខេត្តយូណាន ដំឡូងបារាំងបំពង

2019-04-17 17:56:14 |ប្រភព:yunnangateway

ប្រសិនបើលោកអ្នកមកដល់ខេត្តយូណាន  ទោះបីជានៅលើមហាវិថីឬផ្លូវច្រកតូចប៉ុណ្ណាក៏ដោយ ក៏លោកអ្នកអាចរកឃើញដំឡូងបារាំងបំពងដែរ។

ដំឡូងបារាំងជាស្បៀងអាហារដែលប្រើជាទូទៅនៅខេត្តយូណានដំឡូងបារាំងបំពងដែលងាយស្រួលធ្វើនិងមានរសជាតិគ្រប់បែបយ៉ាង  ជាអាហារសម្រន់ម្យ៉ាងក្នុងអាហារសម្រន់ដែលមានលក្ខណៈពិសេសបំផុត។ 

ថ្ងៃនេះ  ពួកយើងនឹងបង្រៀនអ្នកទាំងអស់គ្នាធ្វើដំឡូងបារាំងបំពង  ថែមទាំងប្រាប់អ្នកទាំងអស់គ្នាអំពីអាថ៌កំបាំងនៃរសជាតិគ្រប់បែបយ៉ាងរបស់ដំឡូងបារាំងបំពង។

ពេលធ្វើដំឡូងបារាំងបំពងមុនដំបូងត្រូវចិតសំបក កាត់ជាដុំនិងត្រាំក្នុងទឹក រួចហើយបំពងដំឡូងបារាំង។ បន្ទាប់មកទៀតដាក់គ្រឿងផ្សំគ្រប់យ៉ាង  កូរឱ្យសព្វជាមួយគ្នា  ដំឡូងបារាំងដ៏ឈ្ងុយឆ្ងាញ់ក៏បានធ្វើរួចជាស្រេច។

រីឯគ្រឿងផ្សំ  មានម្សៅម្ទេស  ប្រេងម្ទេស ខ្ទឹមស ជីវ៉ាន់ស៊ុយ សណ្ដែកដីបុកអំបិល ទឹកស៊ីអ៊ីវប្រេងល្ងទឹកជ្រលក់ប៉េងប៉ោះជាដើម។  លោកអ្នកអាចជ្រើសរើសតាមចិត្ត​។

តើលោកអ្នករៀនចេះហើយឬនៅ?

អ្នកសារព័ត៌មាន៖ Yao Chengcheng

អ្នកបកប្រែ៖ លីហ្សា