គ្រឿងប៉ាក់ជនជាតិយីឈុស្យុងបានអភិវឌ្ឍយ៉ាងល្អប្រសើរនៅទីក្រុងសេនជេនប្រទេសចិន

2019-05-29 11:58:37 |ប្រភព:yunnangateway

មណ្ឌលស្វយ័តជនជាតិយីឈុស្យុងខេត្តយូណានជាតំបន់មួយក្នុងតំបន់ដែលមានលក្ខណៈតំណាងល្អបំផុតនៃសំលៀកបំពាក់ជនជាតិភាគតិចយូណាន។ ពេលថ្មីៗនេះ  គ្រឿងប៉ាក់ជនជាតិយីដែលមានលក្ខណៈពិសេសនៅពិព័រណ៍និងពិព័រណ៍ដោះដូរឧស្សាហកម្មវប្បធម៌អន្តរជាតិចិន(ទីក្រុងសេនជេន) លើកទី១៥  បានបង្ហាញភាពស្រស់ឆើតឆាយនិងកម្លាំងទាក់ទាញថែមទៀត។ តាំងពីឆ្នាំ២០១៤ កន្លងមក  គ្រឿងប៉ាក់ជនជាតិយីបានចាប់ផ្តើមដាក់តាំងពិព័រណ៍និងពិព័រណ៍ដោះដូរឧស្សាហកម្មវប្បធម៌អន្តរជាតិចិន(ទីក្រុងសេនជេន)   ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ  គ្រឿងប៉ាក់ជនជាតិយីឈុស្យុងកាន់តែល្បីឈ្មោះពីមួយថ្ងៃទៅមួយថ្ងៃ  ឧស្សាហកម្មគ្រឿងប៉ាក់ទូទាំងមណ្ឌលបានអភិវឌ្ឍកាន់តែឆាប់រហ័ស។

ផលិតផលគ្រឿងប៉ាក់ជនជាតិយីឈុស្យុងមានតម្លៃខ្ពស់ ប្រណិត ទាន់សម័យ ការប្រើប្រាស់ជាក់ស្តែងនិងរក្សាទុក  គ្រឿងប៉ាក់ជនជាតិយីឈុស្យុងជាឧស្សាហកម្មដែលប្រកបដោយកាលានុវត្តភាពនិងប្រកបដោយលក្ខណៈច្នៃប្រឌិតថ្មី  លក្ខណៈពិសេស  និងមានផ្សារ  ថែមទាំងស្វែងរកផ្លូវមួយអំពីការទទួលបន្ត  ការពារនិងអភិវឌ្ឍបេតិកភ័ណ្ឌវប្បធម៌ដោយមានប្រសិទ្ធិភាព។

ដល់ចុងឆ្នាំ២០១៨  ក្នុងមណ្ឌលទាំងមូលមានសមាគម(សហករណ៍)គ្រឿងប៉ាក់ជនជាតិយីចំនួន៥៧  សារមន្ទីរបន្តវេនសំលៀកបំពាក់ជនជាតិយីចំនួន១៤  អ្នកបន្តវេនគ្រឿងប៉ាក់ជនជាតិយីម្នាក់ ។    ក្នុងមណ្ឌលទាំងមូលមានគ្រួសារប្រកបរបរគ្រឿងប៉ាក់ជនជាតិយីប្រមាណជាង៤០០គ្រួសារ  មាននារីដេរប៉ាក់ប្រមាណជាង៥ម៉ឺននាក់  ផលិតផលសរុបប្រចាំឆ្នាំនៃឧស្សាហកម្មគ្រឿងប៉ាក់ជនជាតិយីបានលើស ១៤.៥ លានដុល្លារអាមេរិក  ក្នុងចំណោមនោះ  ផលិតផលប្រចាំឆ្នាំលើស១.៤៥លានដុល្លារអាមេរិកមានចំនួន២គ្រួសារ  បានសម្រេចកែច្នៃស្លាកយីហោគ្រឿងប៉ាក់ជនជាតិយីមួយចំនួនដ៏ល្បីឈ្មោះ៕

អ្នកសារព័ត៌មាន៖ Zhang  Zhao

អ្នកបកប្រែ៖ លីហ្សា