សកម្មភាពមួយចំនួននៃសបា្តហ៍ទេសចរណ៍និងវប្បធម៌ចិនឆ្នាំ២០១៩បានបើកដំណើរការនៅមជ្ឈមណ្ឌលវប្បធម៌ចិនភ្នំពេញ

2019-06-28 16:42:19 |ប្រភព:yunnangateway

នាថ្ងៃទី២៦ ខែមិថុនា  សកម្មភាពសបា្តហ៍ទេសចរណ៍និងវប្បធម៌ប្រទេសចិនឆ្នាំ២០១៩បានបើកដំណើរការនៅមជ្ឈមណ្ឌលវប្បធម៌ចិននៅទីក្រុងភ្នំពេញដែលមានអ្នកចូលរួមកម្មវិធីសរុបជាង២០០នាក់។

សកម្មភាពលើកនេះ  រួមមានពិព័រណ៍រូបភាព“ប្រទេសចិនដ៏ស្រស់ស្អាត”“ពិព័រណ៍អក្សរផ្ចង់និងគំនូររបស់អ្នកល្បីឈ្មោះខេត្តយូណានប្រទេសចិន”និងកិច្ចប្រជុំទំនាក់ទំនងទេសចរណ៍និងវប្បធម៌រវាងយុវជនចិននិងកម្ពុជាជាដើម។

នារសៀលថ្ងៃទី២៦  នៅជាន់ទីពីរក្នុងមជ្ឈមណ្ឌលវប្បធម៌ចិនភ្នំពេញ មានការតាំងបង្ហាញរូបភាពដ៏ល្អប្រណិតអំពីទីកន្លែងដ៏ល្បីឈ្មោះនិងបុរាណ  បេតិកភ័ណ្ឌអរូបីពិភពលោក  ទេសភាពធម្មជាតិ  និងសមិទ្ធផលសាងសង់ជាដើម។  ក្នុងចំណោមនោះ  ពិព័រណ៍រូបភាព“ប្រទេសចិនដ៏ស្រស់ស្អាត”បានទាក់ទាញទស្សនិកជនជាច្រើនមកទស្សនា។ និស្សិត Theanikaមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា  វប្បធម៌កម្ពុជានិងចិនមានលក្ខណៈពិសេសរៀងៗខ្លួន  ដែលញ៉ាំងឱ្យយើងទទួលបានអារម្មណ៍ខុសៗគ្នា ឆ្លងកាត់ពិព័រណ៍រូបភាពនេះ  ពួកខ្ញុំកាន់តែស្វែងយល់អំពីប្រទេសចិនកាន់តែច្បាស់  ហើយខ្ញុំសង្ឃឹមថានឹងអាចទៅទេសចរ និងទៅសិក្សានៅឯប្រទេសចិន។

នៅថ្ងៃដដែល  យុវជនដែលចូលរួមកិច្ចប្រជុំទំនាក់ទំនងទេសចរណ៍និងវប្បធម៌រវាងយុវជនចិននិងកម្ពុជាភាគច្រើនមកពីសាកលវិទ្យាល័យនានានៅប្រទេសកម្ពុជា  មាននិស្សិតខ្លះបាននិយាយអំពីបទពិសោធន៍បន្តការសិក្សានិងការធ្វើទេសចរនៅប្រទេសចិន  មាននិស្សិតខ្លះទៀតបានធ្វើការសម្តែងរបាំប្រពៃណីចិននិងល្ខោនចិនជាដើម។

យោងតាមដំណឹងបានឱ្យដឹងថា  ឆ្នាំ២០១៩ជាឆ្នាំវប្បធម៌និងទេសចរណ៍កម្ពុជា-ចិន។  នាថ្ងៃទី០៥ ខែមិថុនា  ឯកឧត្តម Zhang Xuអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍នៃប្រទេសចិនបានដឹកនាំបេសកជនទេសចរណ៍ប្រមាណ២០០០នាក់ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា  ព្រមទាំងរៀបចំសន្និសីទទំនាក់ទំនងមេត្រីភាពវប្បធម៌និងទេសចរណ៍កម្ពុជា-ចិន  ដែលបានញ៉ាំងឱ្យមានការតភ្ជាប់គ្នានូវវិស័យវប្បធម៌និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ​ថែមមួយកម្រិតទៀត។

 

ពិព័រណ៍រូបភាពព្រមទាំងពិព័រណ៍អក្សរផ្ចង់និងគំនូរនៃសកម្មភាពទេសចរណ៍និងវប្បធម៌ប្រទេសចិនលើកនេះនឹងធ្វើការរៀបចំរហូតដល់ចុងខែកក្កដា​៕

អ្នកសារព័ត៌មាន៖ Yu Jiangning

អ្នកបកប្រែ៖ លីហ្សា