ភូមិឡាវមូទិនជនជាតិនុ មានភ្នំខ្ពស់សមុទ្រពពក មានភ្ញៀវទេសចរឥតគណនា

2019-07-02 10:41:56 |ប្រភព:yunnangateway

ប្រសិនបើមិនបានឮថាភ្ញៀវទេសចរកោតសរសើរម្តងហើយម្តងទៀតលោកស្រី យ៉ាជិននៅតែមិនដឹងថា  ស្រុកកំណើតខ្លួនស្អាតយ៉ាងណានោះទេ។

លោកស្រី យ៉ាជិន មានអាយុ៤៧ឆ្នាំរស់នៅភូមិឡាវមូទិនឃុំជនជាតិនុភិហឺស្រុកហ្វូកុងខេត្តយូណាន  ភូមិនេះស្ថិតក្នុងជ្រលងភ្នំធំនុចាំង។  ក្នុងភាសាជនជាតិនុ  ពាក្យឡាវមូទិនមានន័យថា  ទីកន្លែងមនុស្សចូលចិត្តមក ។

ភូមិឡាវមូទិនមានទឹកភ្លៀងគ្រប់គ្រាន់  ដីស្រែមានជីជាតិ  នេះពិតហេតុធ្វើឱ្យភូមិជុំវិញនោះច្រណែនមិនតិចទេ។  ដោយសារភូមិជនជាតិនុនៅក្នុងតំបន់ភាគច្រើនស្ថិតនៅលើភ្នំជម្រាល  មិនថាដាំដុះបន្លែនោះទេសូម្បីតែដីរាបស្មើសម្រាប់សង់ផ្ទះក៏ពិបាកនឹងស្វែងរកដែរ។

នៅប៉ុន្មានឆ្នាំមុន  ភាពក្រីក្រនៃភូមិឡាវមូទិនមានសភាពធ្ងន់ធ្ងរ  ក្នុងភូមិមានចំនួន៣៩៨គ្រួសារដែលស្មើនឹងមនុស្ស១២៨០នាក់ក្នុងនោះមាន១៧៦គ្រួសារដែលស្មើនឹងមនុស្ស៦៣៤នាក់ជាគ្រួសារបានចុះបញ្ជីក្រីក្រ។ កាលពីមុនដីស្រែរបស់មនុស្សម្នាក់ជាមធ្យមមានតែ៥០៧ម៉ែត្រការ៉េ  ចរាចរណ៍នៅលើភ្នំក៏មិនងាយស្រួលផងដែរ  កាលពីមុនជាផ្លូវដី  បើសិនជាចង់ចាកចេញពីភាពក្រីក្រដោយធ្វើស្រែគឺពិតជាពិបាកណាស់។

ទេសចរណ៍ភូមិបាននាំមកនូវក្តីសង្ឃឹមដល់ភូមិឡាវមូទិន  ដោយសារជ្រលងភ្នំធំនុចាំងដ៏អាថ៌កំបាំងបានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទីនេះ។

លោកស្រី យ៉ាជិនជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិដែលបើកផ្ទះសំណាក់មុនគេ។ ២០ឆ្នាំមុន  មានភ្ញៀវទេសចរណ៍ថ្មើរជើងមកដល់ភូមិ។  “តែងតែមានភ្ញៀវទេសចរមកដល់ផ្ទះខ្ញុំសួរថាមានអីអាចញ៉ាំបានទេ។”លោកស្រី យ៉ាជិននិយាយថា  គាត់មិនគ្រាន់តែដាំបាយឱ្យពួកគេញ៉ាំទេ  ថែមទាំងឱ្យពួកគេគេងក្នុងផ្ទះគាត់ផងដែរ។

ឆ្នាំ២០០៤ដោយសារតែទទួលយោបល់ពីភ្ញៀវទេសចរខ្លះ  លោកស្រីយ៉ាជិននិងប្អូនស្រីរបស់គាត់បានធ្វើផ្ទះដែលទើបសង់រួចទៅជាផ្ទះសំណាក់។  “ខ្ញុំគិតមិនដល់ថា ផ្ទះសំណាក់យើងទើបតែបើកក៏មានភ្ញៀវមកសោះ។”

  

តាំងពីនោះមកជាង១០ឆ្នាំភូមិឡាវមូទិនបានជួសជុលផ្លូវស៊ីម៉ងត៍ភ្ញៀវទេសចរកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ  ឯផ្ទះសំណាក់ក្នុងភូមិបានបើកកាន់តែច្រើនផងដែរ។  យោងតាមការណែនាំបានឱ្យដឹងថា  បច្ចុប្បន្ននេះ  ទូទាំងភូមិមានផ្ទះសំណាក់ចំនួន១៩  មនុស្សធ្វើការខាងវិស័យទេសចរណ៍ដោយផ្ទាល់មានចំនួនជាង១៣០នាក់  ប្រាក់ចំណូលទេសចរណ៍ប្រចាំឆ្នាំមានចំនួនប្រមាណ៤៣.៨ម៉ឺនដុល្លារអាមេរិក។

ក្រៅពីបើកផ្ទះសំណាក់អ្នកភូមិក្នុងភូមិឡាវមូទិនបានធ្វើជាមគ្គុទេសក៏  ដើម្បីណែនាំផ្លូវដល់ភ្ញៀវទេសចរថ្មើរជើងឬបើកឡានមកកំសាន្តដោយខ្លួនឯង  នាំភ្ញៀវទេសចរពីមណ្ឌលស្វយ័តជនជាតិលីស៊ុនុចាំងដល់ទីក្រុងឡាសា(ប្រមាណ២២០០គីឡូម៉ែត្រ)នឹងបានទទួលប្រាក់ចំណូលជាង៨៧៧ ដុល្លារអាមេរិក។

ដោយសារអាជីវកម្មបានរីកចម្រើនយ៉ាងឆាប់រហ័ស  លោកស្រីយ៉ាជិន បានសង់ផ្ទះ៣ជាន់មួយខ្នង ដើម្បីតុបតែងជាសណ្ឋាគារដែលអាចគយគន់ទេសភាពភ្នំ ហើយមានហេដ្ឋារចនាសម្ព័ន្ធល្អជាងសណ្ឋាគារនៅតាមស្រុកទៀតផង  គាត់និយាយថា  ពួកយើងត្រូវឱ្យភ្ញៀវទេសចរមានអារម្មណ៍ល្អប្រសើរពេលបានមកទីនេះ៕

អ្នកសារព័ត៌មាន៖ Wu Xiaoyang Pang Mingguang Yang Jing

អ្នកបកប្រែ៖ លីហ្សា