ការប្រកួតម៉ារ៉ាតុងអន្តរជាតិឆ្លងប្រទេសចិន-មីយ៉ាន់ម៉ាឆ្នាំ២០១៩នឹងរៀបចំនៅថ្ងៃទី៣១ ខែធ្នូ

2019-10-09 17:23:48 |ប្រភព:yunnangateway

ការប្រកួតម៉ារ៉ាតុងអន្តរជាតិទីក្រុងរុយរីចិន— ទីក្រុងMu Se មីយ៉ានម៉ា“ម៉ារ៉ាតុងរត់ឆ្លងប្រទេសពីរ”ឆ្នាំ២០១៩នឹងរៀបចំចាប់ផ្តើមរត់នៅទីក្រុងរុយរីមណ្ឌលស្វយ័តជនជាតិតៃជនជាតិជិនផូដឺហុងខេត្តយូណាននាថ្ងៃទី៣១ខែធ្នូ  ច្រកចុះឈ្មោះបានបើកជាផ្លូវការនៅថ្ងៃទី០៨ខែនេះ  និងបិទនៅថ្ងៃទី៣០ខែវិចិ្ឆកា។

ចំនួនមនុស្សដែលចូលរួមការប្រកួតលើកនេះមានចំនួន១ម៉ឺននាក់  ក្នុងចំណោមនោះ  ការប្រកួតពេញម៉ារ៉ាតុងចំនួន១ពាន់នាក់  ពាក់កណ្តាលម៉ារ៉ាតុងមានចំនួន២ពាន់នាក់  កាប្រកួត៥គីឡូម៉ែត្រម្នាក់ឯងមានចំនួន៣ពាន់នាក់  ការប្រកួតរត់៥គីឡូម៉ែត្រជាក្រុមមានចំនួន១០០ក្រុមស្មើនឹង១ពាន់នាក់  ការរត់១.៥គីឡូម៉ែត្រមានចំនួន១ពាន់គ្រួសារ។

ការប្រកួតលើកនេះនឹងរៀបចំនៅទីធ្លាវប្បធម៌ចេកោនៃទីក្រុងរុយរីនៅម៉ោង៩ពេលព្រឹកថ្ងៃទី៣១ខែធ្នូ  ការប្រកួតពេញម៉ារ៉ាតុងនិងពាក់កណ្តាលម៉ារ៉ាតុងនឹងឆ្លងកាត់ទីក្រុងរុយរីកចិននិងទីក្រុងMu Se ម៉យ៉ាន់ម៉ា  ទីតាំងគោលដៅជាសួនសាធារណៈបឹងនុងម៉ូនៃទីក្រុងរុយរី។  ដើម្បីបង្ហាញលក្ខណៈពិសេសដែលការប្រកួតម៉ារ៉ាតុងរត់ឆ្លងប្រទេសពីរ  ការប្រកួតម៉ារ៉ាតុងនៅឆ្នាំនេះបានធ្វើឱ្យផ្នែកមីយ៉ាន់ម៉ាបន្ថែមចម្ងាយពី៧គីឡូម៉ែត្រទៅជា១២គីឡូម៉ែត្រ៕

អ្នកសារព័ត៌មាន៖Qiu Ranran

អ្នកបកប្រែ៖លីហ្សា