កសិករបន្លែតូចមាន“អាជីវកម្មឆ្លងព្រំដែនធំ”

2020-01-14 16:59:10 |ប្រភព:yunnangateway

ម៉ោង៤កន្លះពេលព្រឹកព្រលឹម  នៅផ្លូវបំបែក ជាបីដែលមានចង្ងាយ១គីឡូម៉ែត្រពីច្រកព្រំដែនដាឡុដែលស្ថិតនៅព្រំដែនចិន-មីយ៉ានម៉ា  បានចតឡានកុងតឺន័រនិងម៉ូតូកុងបីយ៉ាងពេញ  មានកសិករបន្លែឆ្លងព្រំដែនដែលពាក់ភ្លើងជាប់នឹងក្បាលជាច្រើនកំពុងតែទិញ ចែកចាយបន្លែ និងវវេចខ្ចប់ឡើងឡាន  ពិតជាមមាញឹកណាស់។ ក្នុងចំណោមនោះ  ក៏មានលោកស្រីYu Kan ដែលមកពីឃុំម៉ានបឹងឃុំដាឡូស្រុកមឹងហៃមណ្ឌលស្វយ័តជនជាតិតៃស៊ីសួនប៉ាន់ណាខេត្តយូណាន   ឆ្នាំនេះជាឆ្នាំទី៥ដែលលោកស្រីចេញទៅបរទេសលក់បន្លែ ។

នៅឃុំដាឡូស្រុកមឹងហៃខេត្តយូណាន  លោកស្រី Yu Kanកំពុងតែទិញឆៃថាវ។(ថតនៅថ្ងៃទី១១ ខែមករា )

លោកស្រី Yu Kan បេះស្ពៃក្តោបក្នុងដីស្រែខ្លួនបាននិយាយដោយសប្បាយរីករាយថា  បើប្រៀបធៀបនឹងទីផ្សារក្នុងស្រុកយើង  ប្រទេសមីយ៉ាន់ម៉ាមានមនុស្សទិញបន្លែជាច្រើន  ឯតម្លៃបន្លែក៏ខ្ពស់ជាង។  ដោយសារបន្លែដាំក្នុងដីស្រែមានប្រភេទមិនសូវច្រើន  មុនពេលចេញទៅមីយ៉ាន់ម៉ាត្រូវបន្ថែមបន្លែខ្លះពីផ្សារ  ដើម្បីធានាប្រភេទនិងចំនួនបន្លែ។បច្ចុប្បន្ននេះ ការចេញទៅមីយ៉ាន់ម៉ាលក់បន្លែបានក្លាយទៅជាប្រភពចំណូលសំខាន់មួយ  រាល់ខែអាចទទួលប្រាក់ចំណេញជាង៦០០០យ័ន។

សូមបញ្ជាក់ថា អ្នកភូមិក្នុងតំបន់ទៅមីយ៉ាន់ម៉ាលក់បន្លែបានជាង១០ឆ្នាំ រៀងរាល់ថ្ងៃមានរថយន្តប្រហែល២៥០គ្រឿងចេញពីប្រទេសចិន។  ដើម្បីផ្តល់ភាពងាយស្រួលក្នុងការលក់ដូររវាងជនជាតិចិននិងមីយ៉ាន់ម៉ានៅតំបន់ព្រំដែន  ច្រកព្រំដែនដាឡូបានរៀបចំច្រកបៃតង“ផ្សាររស្មីពេលព្រឹក”ហើយម៉ោង៦កន្លះដល់ម៉ោង៧ព្រឹករាល់ថ្ងៃផ្តល់សេវាកម្មឆ្លងកាត់មុនសម្រាប់កសិករបន្លែ៕

អ្នកសារព័ត៌មាន៖ Hu Chao

អ្នកបកប្រែ៖ លីហ្សា

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006