អ្នកបកប្រែភាសាមីយ៉ាន់ម៉ាផ្តល់ស្ពានទំនាក់ទំនងរវាងគ្រូពេទ្យយូណាននិងកុមារជម្ងឺ

2020-01-19 17:11:37 |ប្រភព:yunnangateway

តាំងពីឆ្នាំ២០១៨កន្លងមក  សហព័ន្ធសប្បុរសធម៌ប្រទេសចិន(China Charity Federation)មន្ទីរពេទ្យជម្ងឺសរសៃឈាមបេះដូងនិងជម្ងឺសរសៃឈាមខួរក្បាលហ្វូវាយខេត្តយូណានបានបង្កើតសកម្មភាព“ខ្សែក្រវ៉ាត់និងផ្លូវ·មនោសញ្ចេតនាបោប៉ូ”(បោប៉ូជាភាសាមីយ៉ាន់ម៉ា  មានន័យថាសាច់ញាតិ ជាពាក្យបង្ហាញមិត្តភាពចិននិងមីយ៉ានម៉ា)ដើម្បីជួយសង្គ្រោះកុមារមានជម្ងឺបេះដូងពីកំណើត  ហើយធ្វើការវះកាត់ដោយមិនគិតថ្លៃ។

នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩មន្ទីរពេទ្យជម្ងឺសរសៃឈាមបេះដូងនិងជម្ងឺសរសៃឈាមខួរក្បាលហ្វូវាយខេត្តយូណានបានពិនិត្យឃើញឱ្យកុមារមានជម្ងឺបេះដូងពីកំណើតប្រទេសមីយ៉ានម៉ាសរុបចំនួន២៥នាក់ហើយពេលយប់ថ្ងៃទី០៤ ខែធ្នូបានទទួលកុមារមានជម្ងឺចំនួន៨នាក់មកទីក្រុងគុនមីញក្នុងការព្យាបាលលើកដំបូង  មន្ទីរពេទ្យបានធ្វើផែនការព្យាបាលឯកទេសនិងផែនការវះកាត់ដល់កុមារនីមួយៗ។

ក្រោយពីបានទទួលដំណឹងថា មន្ទីរពេទ្យជម្ងឺសរសៃឈាមបេះដូងនិងជម្ងឺសរសៃឈាមខួរក្បាលហ្វូវាយខេត្តយូណានខ្វះអ្នកបកប្រែភាសាមីយ៉ាន់ម៉ា  និស្សិតបន្តការសិក្សាមីយ៉ាន់ម៉ា ភូភូអាំងឡៃ ដែលចុះកម្មសិក្សានៅមន្ទីរពេទ្យទីមួយក្រោមសាកលវិទ្យាល័យវេជ្ជសាស្ត្រគុនមីញបានចុះឈ្មោះធ្វើជាអ្នកបកប្រែជាបន្ទាន់។

ភូភូអាំងឡៃ មានអាយុ២៥ឆ្នាំកើតនៅទីក្រុងLashioប្រទេសមីយ៉ាន់ម៉ា  ហើយជីដូនជីតាជាអ្នកទីក្រុងថិនឈុងខេត្តយូណាន។  តាំងពីតូចមក  សុបិនរបស់នាងគឺក្លាយជាគ្រូពេទ្យព្យាបាលជម្ងឺ។  ខែកក្កដាឆ្នាំនេះ នាងនឹងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ។

ក្នុងមន្ទីរពេទ្យជម្ងឺសរសៃឈាមបេះដូងនិងជម្ងឺសរសៃឈាមខួរក្បាលហ្វូវាយខេត្តយូណាន  នៅច្រកដើរតែងតែអាចឮគ្រូពេទ្យហៅនាង  ដើម្បីជួយបកប្រែរវាងគ្រូពេទ្យនិងឪពុកម្តាយកុមារជម្ងឺ។  ដោយសារនាងបានទទួលការហ្វឹកហាត់ផ្នែកវេជ្ជសាស្ត្រ  ដូច្នេះនាងសម្រេច​កិច្ចការ​បានយ៉ាងល្អព្រមទាំងយកចិត្តទុកដាក់ដល់អ្នកជម្ងឺនិងឪពុកម្តាយពួកគេហើយនាងក៏បានទទួលក្តីស្រឡាញ់ពីអ្នកទាំងអស់គ្នា។

ពេលអនាគត  កញ្ញាភូភូអាំងឡៃ សង្ឃឹមថាអាចធ្វើការទៅមណ្ឌលស្វយ័តដឺហុងនិងស៊ីសួនប៉ានណាដែលស្ថិតនៅតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ា  ដោយសារនៅទីនោះមានមន្ទីរពេទ្យជាច្រើនសុទ្ធតែបើកទូលាយសម្រាប់អ្នកជម្ងឺមីយ៉ាន់ម៉ា ។  នាងសង្ឃឹមថា  ធ្វើការក្នុងមន្ទីរពេទ្យបែបនេះ  អាចប្រើប្រាស់ចំណេះដឹងខ្លួនជួយអ្នកជម្ងឺកាន់តែច្រើន  និងផ្តល់ជំនួយក្នុងការទំនាក់ទំនងរវាងអ្នកជម្ងឺនិងមន្ទីរពេទ្យ៕

អ្នកសារព័ត៌មាន៖ Jiang Wenyao

អ្នកបកប្រែ៖ លីហ្សា

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006