ស្ពានជីមីនសានសិនបានសាងសង់រួចរាល់និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

2020-01-22 16:05:39 |ប្រភព:yunnangateway

នេះជាស្ពានជីមីនសានសិនដែលថតនៅថ្ងៃទី២១ ខែមករា។(ថតដោយយន្តហោះDrone)។ នៅថ្ងៃនោះផងដែរ  ស្ពានជីមីនសានសិនដែលស្ថិតនៅទីប្រសព្វនៃខេត្តស៊ីឈួន  ខេត្តយូណាននិងខេត្តគុយចូវដែលបានសាងសង់រួចរាល់និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ស្ពានជីមីនសានសិនស្ថិតនៅតំបន់ភ្នំអ៊ូមឹងក្រីក្រនៃប្រទេសចិន  ទីនេះទន្លេវីនិងទន្លេដោលាវប្រសព្វចូលក្នុងទន្លេឈីសុយ  ហើយបានបង្កើតជ្រលងភ្នំរាង“Y”ដែលធ្វើឱ្យខេត្តស៊ីឈួន  ខេត្តយូណាននិងខេត្តគុយចូវបែងចែកគ្នា  តំបន់រាងផ្លិតនៃខេត្តនីមួយៗសុទ្ធតែជាចំណោត  គឺជាចំណុចបាំងជិតនៃផ្លូវគមនាគមន៍​ក្នុងទីតាំង​ភូមិសាស្ត្រ។  ក្រោយស្ពានជីមីនសានសិនសាងសង់រួចមិនគ្រាន់តែបញ្ចប់ប្រវត្តិសាស្ត្រដែលប្រជាជនដាច់ឆ្ងាយពីគ្នា  មើលឃើញគ្នាតែទំនាក់ទំនងគ្នាមិនបាននោះទេ  ថែមទាំងតភ្ជាប់ទេសភាពធម្មជាតិជ្រលងភ្នំដែលមានលក្ខណៈពិសេសនៅតំបន់ជីមីនសានសិន  ហើយធ្វើឱ្យសេដ្ឋកិច្ចរវាងខេត្តទាំងបីមានទំនាក់ទំនងកាន់តែជិតស្និទ្ធ  ព្រមទាំងជួយជំរុញឱ្យប្រជាជនចាកចេញពីភាពក្រីក្រនិងឈានទៅកាន់ជីវភាពធូរធារផងដែរ៕

អ្នកសារព័ត៌មាន៖ Jiang Hongjing

អ្នកបកប្រែ៖ លីហ្សា