ក្រុមជំនាញសុខាភិបាលជំនួយខេត្តហ៊ូបេក្រុមទី៦ចំនួន១៥១នាក់បានចេញដំណើរទៅកាន់ខេត្តហ៊ូបេ

2020-02-20 17:28:10 |ប្រភព:yunnangateway

នារសៀលថ្ងៃទី១៩ ខែកុម្ភៈ  ក្រុមជំនាញសុខាភិបាលជំនួយខេត្តហ៊ូបេក្រុមទី៦ចំនួន១៥១នាក់បានចេញដំណើរទៅកាន់ខេត្តហ៊ូបេ  ដើម្បីរៀបចំការងារជួយសង្គ្រោះអ្នកជំងឺវីរុសCOVID-19 ធ្ងន់ធ្ងរ ។

យោងតាមដំណឹងបានឱ្យដឹងថា  ក្រុមជំនាញសុខាភិបាលជំនួយខេត្តហ៊ូបេក្រុមទី៦ចំនួន១៥១នាក់ មកពីមន្ទីរពេទ្យចំនួន៣០។  ក្នុងនោះ  មកពីទីក្រុងលីចាំងមាន៣០នាក់  មណ្ឌលស្វយ័តវេនសានមាន៣៩នាក់  សុទ្ធតែជាអ្នកជំនាញសុខាភិបាលក្រុមទីមួយក្នុងតំបន់  មណ្ឌលស្វយ័តដាលីចាត់តាំង៧៦នាក់  ក្នុងក្រុមជំនាញសុខាភិបាលលើកនេះ  សាខាក្រុមទៅកាន់ទីក្រុងអ៊ូហាន(ជាទីរួមខេត្តហ៊ូបេ)មានចំនួន១៤៦នាក់  សាខាក្រុមទៅកាន់ទីក្រុងសៀងនីន(ជាទីក្រុងមួយនៃខេត្តហ៊ូបេ)មានចំនួន៥នាក់។  គិតដល់បច្ចុប្បន្ននេះ  ខេត្តយូណានបានចាត់តាំងអ្នកជំនាញសុខាភិបាលជំនួយខេត្តហូបេសរុបចំនួន៩៦៨នាក់។

សូមបញ្ជាក់ថា  នាថ្ងៃទី២០ ខែកុម្ភៈ  ក្រុមជំនាញសុខាភិបាលជំនួយខេត្តហ៊ូបេក្រុមទី៧បានចេញដំណើរទៅកាន់ខេត្តហ៊ូបេផងដែរ។

នៅថ្ងៃទី១៩ ខែកុម្ភៈដដែល   ក្រុមដឹកអ្នកជំងឺកាកបាទក្រហមប្រទេសចិនក្រុមទី៦ដែលបង្កើតឡើងដោយកាកបាទក្រហមខេត្តយូណាន  បានចេញដំណើរពីទីក្រុងគុនមីញទៅកាន់ទីក្រុងអ៊ូហាន  ដើម្បីចូលរួមការប្រយុទ្ធប្រឆាំងវីរុសCOVID-19។  ក្រុមនេះក៏ជាក្រុមជួយសង្គ្រោះនិងដឹកអ្នកជំងឺទីមួយដែលចាត់តាំងដោយកាកបាទក្រហមខេត្តយូណាន។  ក្នុងក្រុមនេះមានអ្នកសុខាភិបាលនិងអ្នកបើកបរចំនួន៨នាក់  នឹងជួយមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្ន120និងមន្ទីរពេទ្យកំណត់ទទួលអ្នកជំងឺវីរុស COVID-19 ក្នុងតំបន់ធ្វើការដឹកជញ្ជូនអ្នកជំងឺផងដែរ៕

អ្នកសារព័ត៌មាន៖ Chen Yixi Huang Xingneng He qian Huang Peng Li Qiuming Chen Yunfen

អ្នកបកប្រែ៖ លីហ្សា