រឿងមនុស្សនិងសត្វរស់នៅដោយសុខដុមរមនានៅខេត្តយូណាន

2020-03-05 18:24:17 |ប្រភព:yunnangateway

នាថ្ងៃទី០៣ ខែមីនា  ជាទិវាសត្វនិងរុក្ខជាតិព្រៃពិភពលោក លើកទី៧  ខេត្តយូណានដែលស្ថិតនៅភាគនិរតីនៃប្រទេសចិនដែលត្រូវប្រសិទ្ធិនាមថា  “ព្រះរាជាណាចក្រសត្វនិងរុក្ខជាតិ”ស្ទើរតែរាល់ថ្ងៃសុទ្ធតែមានរឿងមនុស្សនិងសត្វរស់នៅដោយសុខដុមរមនាកើតឡើងនៅខេត្តយូណាន។

សត្វស្វារោមមាសទានទានជាឈ្មោះកាត់ខេត្តយូណាន

 “ថ្មីៗនេះ ក្នុងគ្រួសារសត្វស្វារោមមាសរបស់ព្រៃសៀងគូឆេង បានកើតថ្មីកូនស្វាចំនួន៣ក្បាល ពួកយើងពិតជាសប្បាយចិត្តណាស់។”នាថ្ងៃទី០៣ ខែមីនា  គឺទិវាសត្វនិងរុក្ខជាតិពិភពលោក  លោក Lai Jiandong នាយកស្ថានីយ៍ជួយសង្គ្រោះសត្វព្រៃនៃតំបន់ការពារធម្មជាតិថ្នាក់ជាតិភ្នំព្រិលបៃម៉ាខេត្តយូណានបានចែលរំលែកព័ត៌មានល្អនេះ។  លោក Lai Jiandong និយាយថា  ដើម្បីមិនប៉ះពាល់ដល់ស្ថានភាពរស់នៅធម្មជាតិនៃសត្វស្វារោមមាសទាន  ពួកគេនឹងមិនចាត់វិធានណាដែលប៉ះពាល់ដល់ការធំធាត់កូនសត្វស្វាឡើយព្រមទាំងផ្តល់ចំណីខ្លះៗតាមស្ថានភាពជាក់ស្តែង  ដើម្បីជួយឱ្យរាងកាយកូនសត្វស្វាកាន់តែរឹងមាំ។

បច្ចុប្បន្ននេះ  ការការពារព្រៃឈើនិងសត្វស្វាបានក្លាយទៅជាទម្លាប់របស់ប្រជាជនភូមិក្នុងតំបន់   អត្រាគ្របដណ្តប់ព្រៃឈើក្នុងតំបន់ត្រូវបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ  សត្វព្រៃក៏កាន់តែច្រើន  បរិស្ថានអេកូឡូស៊ីក៏កាន់តែល្អផងដែរ។

ដំរីអាស៊ី

អ្នកនាងកញ្ញា  Chen Shu មកពីទីក្រុងគុនមីញខេត្តយូណាន  ដែលបានធ្វើការងារអំពីការការពារសត្វព្រៃរយៈពេលជិត១០ឆ្នាំហើយ។  បច្ចុប្ប្ននេះ  Chen Shuជាអ្នកតំណាងភាគីចិនតែមួយរូបគត់នៃបណ្ឌិតសភាសត្វនៃទីក្រុងឡុងដ៍្រប្រទេសអង់គ្លេស(The Zoological Society of London ហៅកាត់ថា  ZSL)។

“ខ្ញុំចាំច្បាស់ណាស់  ពេលទៅធ្វើការសង្កេតការណ៍ដំរីអាស៊ីនៅមណ្ឌលស្វយ័តស៊ីសួនបានណាលើកដំបូង  ខ្ញុំក៏ទៅទិញកាមេរ៉ាដើម្បីថតដំរីព្រៃភ្លាម។  ពេលនោះមានមនុស្សសួរខ្ញុំថាតើខ្ញុំចេះឡើងដើមឈើទេ  ខ្ញុំឆ្ងល់ណាស់ហេតុអីសួរបែបហ្នឹង  ក្រោយមកខ្ញុំទើបដឹងថា  ដំរីព្រៃកាចសាហាវណាស់បើខិតជិតវានឹងអាចមានគ្រោះថ្នាក់ខ្លាំង  ចង់ប៉ះពាល់សត្វព្រៃគឺមិនងាយស្រួលដូចក្នុងខ្សែភាពយន្តឯកសារនោះទេ។” កញ្ញា Chen Shuយល់ឃើញថា  ធនធានសត្វព្រៃនៃប្រទេសចិនសម្បូរបែប  ថែមទាំងមានច្រើនប្រភេទដែលមានតែនៅប្រទេសចិន  ចំពោះសត្វទាំងអស់នេះ  មិនគ្រាន់តែជារបស់ប្រទេសចិនប៉ណ្ណោះទេ  ក៏ជាទ្រពសម្បត្តិដ៏ថ្លៃថ្លារបស់ពិភពលោកទាំងមូល។

សត្វ Chrysolophusamherstiae

នាថ្ងៃទី០៨ ខែមីនា  លោក Yang Bangqingជាអ្នកស្រឡាញ់ការថតរូបនៅទីតាំងសង្កេតមើលប្រភេទបក្សីនៃមណ្ឌលស្វយ័តដឺហុងជនជាតិតៃជនជាតិជីនផូខេត្តយូណាន  ប្រើប្រាស់ឧបករណ៍ HDថតបានសត្វការពារថ្នាក់ជាតិចិនទីពីរ គឺសត្វ Chrysolophusamherstiaeនេះបានបន្ថែមឯកសារនៃបក្សីកម្រមានមួយចំពោះមណ្ឌលស្វយ័តដឺហុង។

យោងតាមការណែនាំពីលោក Yang Bangqing តាំងពីគាត់និងដៃគូថតបានសត្វ Chrysolophusamherstiae  ទីតាំងថតរូប ភូមិ ហួយសៀង  ឃុំ មាំងសឺ បានរៀបចំប្រជាជនភូមិឱ្យរោងចិញ្ចឹមសត្វពពែមួយនៅក្បែរនោះរើចេញដោយសារការចិញ្ចឹមពពែនឹងប៉ះពាល់ដល់រុក្ខជាតិនៅជុំវិញ​។

តាមរយៈការថតយកបក្សី  មានមនុស្សជាច្រើនដែលមើលឯកសារប្រភេទបក្សីក៏ស្រឡាញ់បក្សីផងដែរ  ហើយចូលរួមក្នុងការការពារសត្វនិងរុក្ខជាតិព្រៃ។  ចំពោះទីតាំងសង្កេតមើលភូមិ ហួយសៀង  ប្រភេទបក្សីដែលសង្កេតមើលបានមានចំនួនជាង២០ប្រភេទនៅពីរឆ្នាំមុន  ឥឡូវនេះបានបន្ថែមដល់ជាង៦០ប្រភេទ៕

អ្នកសារព័ត៌មាន៖ Liu Ziyu Wang Huan Wang Jingzhong

អ្នកបកប្រែ៖ លីហ្សា