នារីប្រមាញ់ជនជាតិឡាហ៊ូចាកចេញពីជីវភាពរស់នៅក្រីក្រឈានចូលជីវភាពធូរធារ

2020-04-26 17:43:20 |ប្រភព:yunnangateway

ជនជាតិឡាហ៊ូដែលស្នាក់នៅតំបន់ព្រំដែនខេត្តយូណានរកស៊ីដោយពឹងផ្អែកលើកការបរបាញ់ជាច្រើនជំនាន់។ ក្នុងភាសាឡាហ៊ូ  ពាក្យ“ឡា”មានន័យថា សត្វខ្លា ពាក្យ“ហូ”មានន័យថា អាំងសាច់ឱ្យឈ្ងុយឆ្ងាញ់  ហេតុនេះហើយបានជាជនជាតិឡាហ៊ូត្រូវបានគេហៅថា  “ជនជាតិប្រមាញ់សត្វខ្លា”។  នៅក្រុមទីបីម៉ាន់ប៉ានភូមិម៉ានណានឃុំពូលាំងស្រុកមឹងហៃមណ្ឌលស្វយ័តស៊ីសួងប៉ានណាខេត្តយូណាន តាមធម្មតា  ការបរបាញ់សត្វជាការងាររបស់បុរសៗនារីណាសឺជាអ្នកប្រមាញ់សត្វគឺមានស្ត្រីតែមួយគត់ក្នុងភូមិនេះ។

ចំពោះការបរបាញ់សត្វលើកដំបូងនៅពេលណា  អ្នកនាងណាសឺចាំមិនច្បាស់ឡើយ។  អ្នកនាងណាសឺនិយាយថា  កាលពីមុនអ្នកក្នុងភូមិនេះដាំស្បៀងអាហារទទួលផលអាចបរិភោគតែប៉ុន្មានខែ  ឯកន្លះឆ្នាំទៀតត្រូវពឹងផ្អែកលើស្បៀងអាហារដែលចែកដោយរដ្ឋាភិបាលឬឡើងភ្នំទៅបរបាញ់សត្វ។  ទោះជានារីប៉ិនប្រសព្វខាងបរបាញ់សត្វ  តែពេលខ្លះក៏គ្មានផលដែរ   ពេលនោះមានតែទៅជីកបន្លែព្រៃឬយ៉ាម៉ាចិន(Chinese Yam)ទៅឱ្យសមាជិកគ្រួសារបរិភោគ។

“ខ្ញុំមិនចង់បរបាញ់សត្វទៀតហើយ។”អ្នកនាងណាសឺរំលឹកវិញពេលបរបាញ់សត្វ ដែលបរិភោគមិនឆ្អែត សម្លៀកបំពាក់មានមិនគ្រប់គ្រាន់  ហើយពេលខ្លះនឹងជួបប្រទះឃើញសត្វព្រៃធំ ពិតជាមានភាពគ្រោះថ្នាក់ខ្លាំងណាស់។  តែឥឡូវនេះណាសឺមិនបាច់ទៅបរបាញ់សត្វទេដោយសារតែគោលនយោបាយជួយឱ្យចាកចេញពីភាពក្រីក្រនៃប្រទេសចិនបានធ្វើឱ្យអ្នកនាងមើលឃើញក្តីសង្ឃឹមថ្មី។