នារីប្រមាញ់ជនជាតិឡាហ៊ូចាកចេញពីជីវភាពរស់នៅក្រីក្រឈានចូលជីវភាពធូរធារ

2020-04-26 17:43:20 |ប្រភព:yunnangateway

នៅដើមឆ្នាំ២០១៦ ខេត្តយូណានបានចាប់ផ្តើមធ្វើយុទ្ធនាការក្នុងការឱ្យ“ជនជាតិឆ្លងផ្ទាល់”ចាកចេញពីភាពក្រីក្រ។(ជនជាតិឆ្លងផ្ទាល់:ជាជនជាតិភាគតិចដែលចូលក្នុងសង្គមរបរសង្គមនិយមដោយផ្ទាល់ពីសង្គមបុព្វកាលឬសង្គមទាសករ)ក្រុមទីបីម៉ាន់ប៉ានត្រូវបានរដ្ឋបាលក្នុងតំបន់ចុះបញ្ជីក្នុងបញ្ជីឈ្មោះភូមិដ្ឋានក្រីក្រធ្ងន់ធ្ងរដែលតាំងជាភូមិសំខាន់ឱ្យចាកចេញពីភាពក្រីក្រ។  រដ្ឋបាលបានចាត់តាំងតែម្តងនូវកម្មាភិបាលជួយចាកចេញពីភាពក្រីក្រប្រចាំភូមិ៤នាក់ដល់ភូមិជនជាតិឡាហ៊ូដែលមានគ្រួសារចំនួន១៧។  កម្មាភិបាល ៤ នាក់នេះ មិនគ្រាន់តែចេះនិយាយភាសាឡាហ៊ូ  ថែមទាំងជាមនុស្សឆ្នើមក្នុងកន្លែងធ្វើការពីមុនពួកគេទទួលខុសត្រូវការដាំដុះ  ចិញ្ចឹមនិងបន្តពូជសត្វ  អប់រំ និងសាងសង់ផ្លូវក្នុងភូមិជាដើម។

  

ក្រោមការណែនាំពីកម្មាភិបាលជួយចាកចេញពីភាពក្រីក្រ  គ្រួសារណាសឺបានដាំដើមតែ១.២ហិចតា។ ជាងនេះទៅទៀត  គ្រួសារណាសឺបានដាំស្រូវចំនួន២៦៦៧ម៉ែត្រការ៉េនៅឆ្នាំមុន  ត្រឹមមួយឆ្នាំបានទទួលផលជាង២០០០គីឡូ  ពេលទំនេរ  ណាសឺរៀនរាំហើយបន្ទាប់មកបង្រៀនដល់អ្នកផ្សេងទៀតក្នុងភូមិ  ពេលនេះគ្រួសាររបស់ណាសឺមិនមានការព្រួយបារម្ភអំពីម្ហូបអាហារនិងសម្លៀកបំពាក់ទេ។

នៅដើមឆ្នាំនេះ  ខេត្តយូណានបានប្រកាសជាផ្លូវការថាជនជាតិឆ្លងផ្ទាល់រួមទាំងជនជាតិឡាហ៊ូចំនួន៩ និងជនជាតិដែលមានចំនួនប្រជាជនតិចបានចាកចេញពីភាពក្រីក្រជាក្រុមជនជាតិទាំងមូល។ ក្រុមទីបីម៉ាន់ប៉ានបានចាកចេញពីភាពក្រីក្រដោយជោគជ័យផងដែរ។ ណាសឺនិយាយថា "កូនរបស់ខ្ញុំមិនបាច់រៀនបរបាញ់តទៅទៀតហើយ" ឥឡូវនេះក្តីសុបិន្តរបស់ណាសឺគឺសង្ឃឹមថាដើមតែនឹងធំឡើងយ៉ាងឆាប់រហ័ស។

សូមបញ្ជាក់ថា  ទោះបីមានការរងផលប៉ះពាល់ពីការរាតត្បាតជំងឺកូវីដ១៩នៅឆ្នាំនេះក៏ប៉ុន្តែស្តង់ដារចាកចេញពីភាពក្រីក្ររបស់ប្រទេសចិននឹងមិនផ្លាស់ប្តូរនោះទេ  ពោលគឺមិនត្រូវបានបន្ទាបឬមិនត្រូវបានតំឡើងទេ។ ស្តង់ដារចាកចេញពីភាពក្រីក្រទូទាំងប្រទេសចិននៅឆ្នាំ ២០២០ គឺប្រាក់ចំណូលសុទ្ធរបស់មនុស្សម្នាក់ប្រហែល ៤០០០ យ័នស្មើនឹង៥៦៥ដុល្លារអាមេរិក ។ "មិនព្រួយបារម្ភ" ពីរ គឺមិនព្រួយបារម្ភម្ហូបអាហារ  មិនព្រួយបារម្ភលើការសៀកពាក់។ “ ការធានាចំនួន ៣”គឺកាតព្វកិច្ចធានាអប់រំជាការធានាវេជ្ជសាស្ត្រជាមូលដ្ឋាននិងការធានាសន្តិសុខគេហដ្ឋាន៕

អ្នកសារព័ត៌មាន៖ Pang Mingguang Wang Anhaowei

អ្នកបកប្រែ៖ លីហ្សា