ផ្កា Jacaranda copaia បានរីកយ៉ាងស្គុះស្គាយនៅខេត្តយូណាន

2020-05-13 17:18:05 |ប្រភព:yunnangateway

នៅចុងខែរដូវផ្ការីកនិងរដូវក្តៅ  ផ្កា Jacaranda copaiaពណ៌បៃតងលាយពណ៌ស្វាយបានរីកយ៉ាងស្គុះស្គាយ  និងបន្ថែមលក្ខណៈរ៉ូមែនទិចក្នុងទីក្រុង។  ចំពោះវិថីចោឆាំងហ្សុងមានទេសភាពអស្ចារ្យបំផុតគ្រប់កន្លែងទស្សនាផ្កា  ដែលបានដាំដើមផ្កាJacaranda copaiaមានចំនួនសរុបជាង២៥០ដើមនៅទាំងសងខាងផ្លូវ ។ ផ្លូវផ្កានេះមានប្រវែងប្រហែល២គីឡូម៉ែត្រ  ត្រូវបានគេដាក់ឈ្មោះថា ជា វិថីផ្កា Jacaranda copaiaដែលទទួលបានការពេញនិយមពីអ្នកទីក្រុងទូទៅនិងភ្ញៀវទេសចរ  ក្រៅពីសមុទ្រផ្កា  ថែមទាំងបានបន្ថែមជញ្ជាំងគំនូរផ្កា Jacaranda copaiaនិងផលិតផលច្នៃប្រឌិតថ្មីដែលយកផ្កាacarandacopaiaជាធាតុផ្សំដូចជាការ៉េមនិងកន្សែងបង់កជាដើម៕