ស្រុកកួនណានខេត្តយូណានចាកចេញពីភាពក្រីក្រដោយឧស្សាហកម្មស្លឹកតែ

2020-05-14 15:33:46 |ប្រភព:yunnangateway

ថ្មីៗនេះ  កសិករដាំតែនៃឃុំឌីយូមមាញឹកបេះប្រមូលស្លឹកតែ  ឃុំឌីយូស្ថិតនៅស្រុកកួនណានមណ្ឌលស្វយ័តជនជាតិជួញជនជាតិមាវវេនសានខេត្តយូណាន  ទីនេះមានជនជាតិចំនួន៦រស់នៅគឺជាជាតិហាន  ជនជាតិមាវ  ជនជាតិយោ  ជនជាតិយីនិងជនជាតិហុយ ។  ក្នុងដំណើរការចាកចេញពីភាពក្រីក្រ  ឃុំនេះបានប្រើប្រាស់របៀប“ក្រុមហ៊ុន+សហករណ៍+គ្រួសារក្រីក្រ+គោលនយោបាយប្រាក់កម្ចីអនុគ្រោះ”  ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មស្លឹកតែ  ហើយនឹងនាំកសិករចាកចេញពីភាពក្រីក្រនិងបន្ថែមប្រាក់ចំណូល។ 

បច្ចុប្បន្ននេះ  ឃុំឌីយូបានសាងសង់មូលដ្ឋានដាំស្លឹកតែ១១.២ពាន់ហិចតា  ទំហំជាមធ្យមក្នុងគ្រួសារនីមួយៗលើស១.៤៧ហិចតា។  ក្នុងគ្រួសារក្រីក្រចំនួន៨៥៨ទូទាំងឃុំ  មានគ្រួសារក្រីក្រចំនួន២៧១អាចទទួលប្រាក់ចំណូលជាមធ្យមជាង១ម៉ឺនយ័នស្មើនឹង១៤០៩ដុល្លារអាមេរិកក្នុងមួយឆ្នាំដោយរៀបចំពួកគេបំពេញតួនាទីសុខុមាលភាពសាធារណ ព្រមទាំងការគ្រប់គ្រងតែ និងបេះប្រមូលស្លឹកតែ។  មានគ្រួសារចំនួន៤៥៦តាមរយៈការគ្រប់គ្រងតែនិងបេះប្រមូលស្លឹកតែ  សម្រេចទទួលប្រាក់ចំណូលជាមធ្យមក្នុងមួយឆ្នាំនៃគ្រួសារនីមួយៗបាន២៨១៨ដុល្លារអាមេរិក៕

អ្នកសារព័ត៌មាន៖Li Yunze

អ្នកបកប្រែ៖ លីហ្សា