អ្នកភូមិ ជូផឹង នៃខេត្តយូណានរើចេញពីភ្នំចូលក្នុងគេហដ្ឋានថ្មីដើម្បីចាកចេញពីភាពក្រីក្រ

2020-06-03 18:05:45 |ប្រភព:yunnangateway

ភូមិ ជូផឹង ស្ថិតនៅក្នុងភ្នំជ្រៅខេត្តយូណាន  ភូមិនេះមានលក្ខណៈក្រីក្រខ្លាំងដោយសារលក្ខខណ្ឌចរាចរណ៍ខ្សោយ  ដីស្រែមិនសូវមានជីធម្មជាតិជាដើម។

ដើម្បីឱ្យអ្នកភូមិនៅទីនោះអាចដកចេញពីស្ថានភាពរស់នៅមិនល្អ  ចាកចេញពីភាពក្រីក្រនិងឈានទៅកាន់ជីវភាពរស់នៅធូរធារ  រដ្ឋបាលស្រុក យានសាន បានរៀបចំអ្នកភូមិក្រីក្រនៅភូមិ ជូផឹង រើចូលក្នុងគេហដ្ឋានថ្មីសម្រាប់រៀបចំដល់អ្នកក្រីក្រស្នាក់នៅ។  ឥឡូវនេះ  គេហដ្ឋានថ្មីបានរៀបចំឱ្យមនុស្សចំនួន១០៦៩ស្មើនឹង២២៣ គ្រួសារដែលជាជនជាតិភាគតិចចំនួន៤គឺ ហាន ជួន យី មាវ បន្ទាប់មកប្រជាជនរើចូលគេហដ្ឋានថ្មីដើម្បីចាកចេញពីភាពក្រីក្រនៅក្រោមការគាំទ្រនិងជំនួយពីរដ្ឋបាលក្នុងតំបន់​៕

អ្នកបកប្រែ៖ លីហ្សា