ឧស្សាហកម្មផ្កាកុលាបនៃទីក្រុងអាននីងបានជួយកសិករដាំផ្កាចាកចេញពីភាពក្រីក្រ

2020-06-10 17:23:20 |ប្រភព:yunnangateway

ផ្លូវបាចេទីក្រុងអាននីងខេត្តយូណានមានលក្ខខណ្ឌយ៉ាងល្អប្រើសើរសម្រាប់អភិវឌ្ឍឧស្សាហកម្មផ្កាកុលាប។  រៀងរាល់ឆ្នាំនាខែមេសាដល់ខែឧសភា ដល់ពេលផ្កាកុលាបរីកលូតលាស់  កសិករផ្កាកុលាបបានប្រើប្រាស់ផ្កាកុលាបធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់ មានម្ហូបអាហារផ្កាកុលាប  នំផ្កាកុលាប  ស្ករផ្កាកុលាប  ទឹកជ្រលក់ផ្កាកុលាប  សាប៊ូផ្កាកុលាប  ទឹកស្រាផ្កាកុលាបជាដើម  ថែមទាំងមានផលិតផលផ្កាកុលាបសារធាតុសរីរាង្គដែលបានលក់យ៉ាងល្អនៅក្នុងនិងក្រៅខេត្តយូណាន។ 

ផ្លូវបាចេប្រើប្រាស់បែប“ក្រុមហ៊ុន+សហករណ៍+កសិករ+មូលដ្ឋាន”ដើម្បីស្រាវជ្រាវផលិតផលផ្កាកុលាបបរិភោគថ្មី។ បច្ចុប្បន្ននេះ  ផ្កាកុលាបបរិភោគបានដាំសរុបចំនួនជាង៦៦៧ហិចតា  ឥឡូវនេះមានសហករណ៍ផ្កាកុលាបជំនាញចំនួន៣៧  សហគ្រាសកែច្នៃផ្កាកុលាបបរិភោគទំនើបកម្មមានចំនួន១២។  ទីក្រុងអាននីងបានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកគយគន់និងសាកល្បង។  ឧស្សាហកម្មផ្កាកុលាបមិនគ្រាន់តែជួយកសិករក្នុងតំបន់ចាកចេញពីភាពក្រីក្រនិងឈានទៅកាន់ជីវភាពរស់នៅធូរធារទេ  ថែមទាំងធ្វើឱ្យទេសភាពកាន់តែស្រស់ឆើតឆាយផងដែរ៕

អ្នកសារព័ត៌មាន៖ លីហ្សា