មនុស្សកាន់តែច្រើនមកកាន់ខេត្តយូណានទស្សនាបក្សីដោយសារអេកូ-បរិស្ថានត្រូវបានកែសម្រួល

2020-07-08 16:42:35 |ប្រភព:yunnangateway

ខេត្តយូណានជាឋានសួគ៍របស់បក្សី  ក៏ជាឋានសួគ៍របស់អ្នកចូលចិត្តទស្សនាបក្សីនិងថតរូបបក្សី។

ប៉ុន្មានឆ្នាំនេះដោយសារអេកូ-បរិស្ថានខេត្តយូណានត្រូវបានកែសម្រួលដោយឥតឈប់ឈរ ពូជបក្សីកម្រមានកាន់តែច្រើនបានបង្ហាញមុខនៅកន្លែងនានាក្នុងខេត្តយូណាន  ហេតុនេះហើយបានទាក់ទាញអ្នកការពារបក្សីនិងអ្នកចូលចិត្តថតរូបបក្សីមកកាន់ខេត្តយូណានក្នុងការទស្សនាបក្សីនិងថតរូបបក្សី។

ទីក្រុងគុនមីញ៖ បក្សី Asian openbill storks បង្ហាញមុខជាលើកដំបូងនៅសួនសាធារណៈឈុយហ៊ូ

ចំនួនបក្សីAsian openbill storks ជាងដប់ក្បាលបានបង្ហាញមុខជាលើកដំបូងនៅសួនសាធារណៈឈុយហ៊ូនៃទីក្រុងគុនមីញនាខែមីនាឆ្នាំនេះ  ហើយសម្រាកនិងរស់នៅទីនេះជិតមួយខែដែលបានបង្កើតទិដ្ឋភាពថ្មីនិងស្រស់ស្អាតនៅទីក្រុងគុនមីញ  ជាងនេះទៅទៀត  ថែមទាំងទាក់ទាញមនុស្សជាច្រើនមកទស្សនានិងថតរូបបក្សីនៅសួនសាធារណៈឈុយហ៊ូ។

បក្សីAsian openbill storks ជាបក្សីផ្លាស់លំនៅ  ក៏ជាសត្វព្រៃ​ផងដែរ។ ពួកវាពេលខ្លះដើរក្បែរមាត់ទឹក  ពេលខ្លះប្រើចំពុះពាំចូលដីល្បាប់នៅក្រោមទឹកដើម្បីរកចំណីអាហារដ៏ឈ្ងុយឆ្ងាញ់ដូចជាសត្វអន្ទង់ជាដើម។ មុនដំបូងបក្សីAsian openbill storks ហោះហើរតែលើមេឃខ្ពស់ពីដី  និងរកចំណីអាហារនៅតំបន់ដែលគ្មានមនុស្ស  ក្រោយមកបក្សីAsian openbill storks ហ៊ាននៅជាមួយមនុស្ស  ភ្ញៀវទេសចរប្រើទូរស័ព្ទក៏អាចថតរូបវាបានផងដែរ  ស្ថានភាពដែលមនុស្សនិងបក្សីរស់នៅដោយសុខដុមរមនា  ធ្វើឱ្យមនុស្សសប្បាយរីករាយក្រៃលែង។

លោក Liu Jianhua អ្នកថតរូបជំនាញនិយាយថា សង្ឃឹមថាពួកវាមកបឹងឈុយហ៊ូជារៀងរាល់ឆ្នាំ។