មនុស្សកាន់តែច្រើនមកកាន់ខេត្តយូណានទស្សនាបក្សីដោយសារអេកូ-បរិស្ថានត្រូវបានកែសម្រួល

2020-07-08 16:42:35 |ប្រភព:yunnangateway

ទីក្រុងបោសាន៖  ចំនួនពូជបក្សីជាង២០០ប្រភេទក្នុងសួនសាធារណៈដីសើមជាតិឆេងហួហៃ

តាំងពីឆ្នាំ២០១៦មកដល់បច្ចុប្ប្នននេះ ចំនួនពូជរុក្ខជាតិពី៤៨០បង្កើនឡើងដល់ចំនួន៩៩២ប្រភេទ  ចំនួនពូជបក្សីពី១៧២បង្កើនឡើងដល់ចំនួន២១៦ប្រភេទ ក្នុងសួនសាធារណៈដីសើមជាតិឆេងហួហៃនៃទីក្រុងបោសានខេត្តយូណាន ។  “ខ្ញុំសង្ឃឹមថាមនុស្សនិងធម្មជាតិអាចរស់នៅដោយសុខដុមរមនា  ហើយមានបក្សីកាន់តែច្រើនអាចទុកទីក្រុងបោសានជាផ្ទះបាន។” លោក Lin Lei នាយកមជ្ឈមណ្ឌលគ្រប់គ្រងសួនសាធារណៈដីសើមជាតិឆេងហួហៃនិយាយបែបនេះ។

ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋបាលក្រុងបោសានពង្រឹងកម្លាំងដោយឥតឈប់ឈរសម្រាប់ការសាងសង់ ការពារនិងស្តារឡើងវិញនូវសួនសាធារណៈដីសើម ថែមទាំងធ្វើការវិនិយោគក្នុងការគ្រប់គ្រងគុណភាពទឹក។  មិនតែប៉ុណ្ណោះមនុស្សជាច្រើនក៏តែងតែមកសួនសាធារណៈរើសសំរាម  ហើយចូលរួមសកម្មភាពសប្បុរសធម៌ក្នុងការការពារបក្សី។