មនុស្សកាន់តែច្រើនមកកាន់ខេត្តយូណានទស្សនាបក្សីដោយសារអេកូ-បរិស្ថានត្រូវបានកែសម្រួល

2020-07-08 16:42:35 |ប្រភព:yunnangateway

ស្រុកយីនចាំង៖ មុខរបរមគ្គុទេសក៍បក្សីទទួលការស្វាគមន៍ជាខ្លាំង

តំបន់ការពារធម្មជាតិថុងប៊ីកួននៃស្រុកយីនចាំងដែលជាប់ប្រទេសមីយ៉ាន់ម៉ាស្ថិតនៅតំបន់ខាងលិចបំផុតក្នុងតំបន់ត្រូពិកប្រទេសចិន នៅទីនេះមានបក្សីពិសេសកម្ររស់នៅជាច្រើន។

ប៉ុន្មានឆ្នាំកន្លងមក  មានមនុស្សកាន់តែច្រើនមកទីនេះទស្សនានិងថតរូបបក្សី។ ក្នុងតំបន់ការពារ សមាគមទស្សនាបក្សីយីនចាំងបានសាងសង់ទីកន្លែងទស្សនាបក្សីតាមកន្លែងខុសគ្នា។  “បក្សីទាំងអស់នេះបានធ្វើឱ្យស្រុកយីចាំងល្បីឈ្មោះ  ក៏ធ្វើឱ្យប្រជាជនរស់នៅក្នុងតំបន់ក្លាយទៅជាមគ្គុទេសក៍ទេសចរណ៍ ហើយអាចបន្ថែមប្រាក់ចំណូលនិងឱ្យអ្នកភូមិចាកចេញពីភាពក្រីក្រ។” លោក Ban Dingying ប្រធានសមាគមទស្សនាបក្សីយីនចាំងននិយាយបែបនេះ។

សមាគមទស្សនាបក្សីយីនចាំងបានប្រារព្ធវគ្គបណ្តុះបណ្តាលអ្នកភូមិក្លាយទៅជាមគ្គុទេសក៍ទេសចរណ៍ ដើម្បីឱ្យពួកស្គាល់ពូជបក្សីនិងយល់ពី​ការ​ផ្តល់សេវាកម្ម ហើយផ្តល់សេវាកម្មកាន់តែល្អដល់អ្នកទស្សនាបក្សីដែលមកស្រុកយីនចាំង។ រដ្ឋបាលក្នុងតំបន់បានបើកគណនីសាធារណៈ “Xiniaogu” លើកម្មវិធី WeChat សម្រាប់ឱ្យភ្ញៀវទេសចរមកស្រុកយីនចាំងទស្សនាបក្សីនិងថតរូបបក្សីកក់ទីតាំងថតរូបបក្សីជាមុន  កក់មគ្គុទេសក៍ទេសចរណ៍ជាមុន ទស្សនាព័ត៌មានស្ថានភាពបក្សីនិងចំណេះដឹងពាក់ព័ន្ធនឹងបក្សី ថែមទាំងអាចទិញផលិតផលវប្បធម៌ច្នៃប្រឌិតតាមគណនីនេះផងដែរ។  នាពេលអនាគត សមាគមទស្សនាយីនចាំងនឹងសាងសង់មជ្ឈមណ្ឌលអប់រំធម្មជាតិមួយ  ដើម្បីធ្វើឧទ្ទេសនាមអំពីចំណេះដឹងបក្សីដល់ភ្ញៀវទេសចរ  ហើយផ្សព្វផ្សាយគំនិតអំពីការពារបរិស្ថានព្រមទាំងស្រឡាញ់សត្វនិងរុក្ខជាតិដល់មនុស្សកាន់តែច្រើន។