មនុស្សកាន់តែច្រើនមកកាន់ខេត្តយូណានទស្សនាបក្សីដោយសារអេកូ-បរិស្ថានត្រូវបានកែសម្រួល

2020-07-08 16:42:35 |ប្រភព:yunnangateway

ស្រុកហ្វូម៉េង៖ ការរៀបចំប្រព័ន្ធអេកូឡូស៊ីឱ្យល្អប្រសើរសម្រាប់បក្សី

២ឆ្នាំមុន  លោក Yang Xuefei អ្នកចូលចិត្តថតរូបម្នាក់បានដឹងថាឧទ្យានឧស្សាហកម្មផ្លែឈើយូណានខ្ពងរាប់ជាតិនៃស្រុកហ្វូម៉េងខេត្តយូណានបានទាក់ទាញសត្វ Carduelissinicaក្បាលខ្មៅនិងសត្វ prinia ហោះហើរមកដោយសារការដាំផ្កាឈូករ័ត្ននិងផ្កា Sims Azalea  ហេតុនេះហើយបានជាលោកបាននាំយកកាម៉េរ៉ាហើយណាត់មិត្តភក្តិដើម្បីថតរូបបក្សី។

លោក Sun Yueqiu អ្នកទទួលបន្ទុកនៃឧទ្យានឧស្សាហកម្មផ្លែឈើយូណានខ្ពងរាប់ជាតិបញ្ជាក់ថា ក្នុងឧទ្យានធំនេះគម្រោងសាងសង់ឧទ្យានដីសើមចំនួន៤ ដងមេទន្លេដែលមានប្រវែង ៦ គីឡូម៉ែត្រ  ដងទន្លេរងដែលមានប្រវែង១៩គីឡូម៉ែត្រ  ផ្លូវផ្លែឈើបៃតង និងកូនឧទ្យានចំនួន២០០។

“គម្រោងសាងសង់ទីតាំងទស្សនារបស់ឧទ្យានរួមមានទីតាំងទស្សនាប្រព័ន្ធទឹក ទីតាំងទស្សនាទេសភាពដីស្រែបុរាណ ទីតាំង​ទស្សនាសួនសុខភាព  ទីតាំងទស្សនាសួនច្នៃប្រឌិត  ទីតាំងទស្សនាសួនវិទ្យាសាស្ត្រនិង  ទីតាំងទស្សនាសួនទូទៅ។ យើងខ្ញុំសង្ឃឹមថាអាចសាងសង់បរិស្ថានរបស់ឧទ្យានឱ្យបានល្អ  ដើម្បីឱ្យបក្សីកាន់តែច្រើនជ្រើសរើសឧទ្យាននេះជាទីតាំងរស់នៅ​។”លោក Sun Yueqiu និយាយបែបនេះ។

អ្នកសារព័ត៌មាន៖ Yao Chengcheng Li Hengqiang

អ្នកបកប្រែ៖ លីហ្សា