លោក Yu Youdeng រើចេញពីភ្នំចូលផ្ទះថ្មីបង្កើតជីវភាពរស់នៅធូរធារ

2020-07-14 18:32:52 |ប្រភព:yunnangateway

លោកYuYoudengជាអ្នកភូមិមួយនៃក្រុមភូមិតូចអាទីម៉ាទីឃុំម៉ាទឹងស្រុកហ្វូកុងមណ្ឌលស្វយ័តជនជាតិលីស៊ូនុចាំងខេត្តយូណាន។ ច្រកចេញចូលដែលក្រុមភូមិតូចអ៉ាទីម៉ាទីតភ្ជាប់នឹងតំបន់ខាងក្រៅមានតែផ្លូវតូចមួយដែលស្ថិតនៅក្នុងភ្នំខ្ពស់និងជ្រលងភ្នំជ្រៅ។ 

ផ្លូវនេះកាលមុនជាផ្លូវដី  ដោយសារផ្លូវនេះពិតជាចង្អៀតនិងមានភាពគ្រោះថ្នាក់ អ្នកភូមិបានធ្លាក់ចុះក្នុងស្ថានភាពពិបាកគឺការធ្វើដំណើរពិបាក ទៅកាន់មន្ទីរពេទ្យពិបាក  ទៅរៀនពិបាក  និងចូលធ្វើការពិបាកជាដើម  មិនតែប៉ុណ្ណោះ  ផ្លែWalnutនិង amomum tsao-koដែលអ្នកភូមិដាំចេញបាន ដឹកជញ្ជូនទៅក្រៅលក់មិនបានតម្លៃលក់ថោក  ការអភិវឌ្ឍឧស្សាហក្មមនៅទីនេះក៏ពិបាក។

មណ្ឌលនុចាំងជាតំបន់មួយក្នុងតំបន់ក្រីក្រយ៉ាងធ្ងន់ធ្ងរនៃប្រទេសចិន នៅទីនេះតំបន់ជាច្រើនដូចជាក្រុមភូមិតូចអាទីម៉ាទីដែលស្ថិតនៅក្នុងជ្រលងភ្នំជ្រៅ ហើយអ្នកភូមិពេញភូមិសុទ្ធតែជាប្រជាពលរដ្ឋក្រីក្រចុះបញ្ជី។  ដើម្បីកែប្រែស្ថានភាពដ៏ពិបាកនេះ  មណ្ឌលនុចាំងមានគម្រោងសាងសង់ទីតាំងស្នាក់នៅចំនួន៦៧ កន្លែងសម្រាប់ឱ្យអ្នកក្រីក្រផ្លាស់លំនៅនិងកាត់បន្ថយភាពក្រីក្រ។

នៅឆ្នាំ២០១៧  ទីតាំងស្នាក់នៅឈ្មោះអាលុទីនៃស្រុកហ្វូកុងដែលមានទំហំផ្ទៃដី១.៧៥៣ហិកតា មានអគារ​សរុបចំនួន៥ខ្នង ក្នុងនោះមានបន្ទប់ស្នាក់នៅចំនួន៧​២កន្លែង ត្រូវបានសាងសង់រួចរាល់។ នៅដើមឆ្នាំ២០១៨  អ្នកភូមិនៃក្រុមភូមិតូចអាទីម៉ាទីទាំងអស់បានផ្លាស់ប្តូរពីផ្ទះប្រក់ស្បូវ និងផ្ទះក្តារឈើនៅលើភ្នំរើចូលទីតាំងស្នាក់នៅអាលុទីដែលមានភាពស្រស់ស្អាតនិងមានឧបករណ៍ប្រើប្រាស់អគ្គិសនីក្នុងផ្ទះគ្រប់គ្រាន់។  ទីតាំងស្នាក់នៅនៅជិតផ្លូវថ្នល់មេលីនៃមណ្ឌលនុចាំង ដែលមានលក្ខខណ្ឌចរាចរណ៍ដ៏ងាយស្រួល  បានកែប្រែស្ថានភាពការចេញដំណើរពិបាក ទៅកាន់មន្ទីពេទ្យពិបាក  ទៅរៀនពិបាក  និងចូលធ្វើការពិបាកជាដើមរបស់អ្នកភូមិ។