ការលក់ដូរផ្សិតព្រៃនៅស្រុកណានហួខេត្តយូណានពោរពេញដោយសភាពអ៊ូអរ

2020-07-20 16:18:18 |ប្រភព:yunnangateway

ថ្មីៗនេះ  ខេត្តយូណានកំពុងស្ថិតនៅក្នុងរយៈពេលផ្សិតដុះព្រៃលូតលាស់។  នៅមជ្ឈមណ្ឌលលក់ដូរផ្សិតព្រៃនៅស្រុកណានហួមណ្ឌលស្វយ័តជនជាតិយីឈុស្យុងខេត្តយូណាន  អ្នកលក់ផ្សិតកំពុងតែមមាញឹកជ្រើសរើសផ្សិតគ្រប់មុខដែលប្រមូលមកនៅថ្ងៃដដែល  ម្យ៉ាងទៀត ដោយសាផ្សិតព្រៃជាច្រើនបានចូលក្នុងទីផ្សារនិងចុះថ្លៃ  ក៏បានទាក់ទាញប្រជាពលរដ្ឋជាច្រើនមកទីនេះទិញផ្សិតផងដែរ។

 ស្រុកណានហួមានលក្ខខណ្ឌភូមិសាស្ត្រនិងអេកូ-បរិស្ថានយ៉ាងល្អប្រសើរ  ដែលបានបង្កើតធនធានផ្សិតព្រៃសម្រាប់បរិភោគដ៏សម្បូរបែប  ហើយធនធានផ្សិតព្រៃរក្សាទុកប្រចាំឆ្នាំមានចំនួនជាង១ម៉ឺនតោន  ឯចំនួនពូជ  បរិមាណ  និងគុណភាពសុទ្ធតែនាំមុខក្នុងប្រទេសចិន ។  ស្រុកណាហួត្រូវគេប្រសិទ្ធិនាម“ស្រុកកំណើតTricholoma matsutake ”“ស្រុកកំណើតរបស់ផ្សិតព្រៃប្រទេសចិន”“នគរផ្សិតព្រៃ”និង“ស្រុកម្ហូបអាហារផ្សិតព្រៃប្រទេសចិន”ជាដើម។

ក្នុងនាមជាកន្លែងផលិតនិងកន្លែងលក់ដុំផ្សិតព្រៃសំខាន់របស់ខេត្តយូណាន  ចំនួនលក់ដូរផ្សិតព្រៃប្រចាំឆ្នាំរបស់ស្រុកណាហួមាន​ចំនួនជាង៨០០០តោន  ទំហំលក់ដូរជាង៨៥.៧៤លានដុល្លាអាមេរិក  ឧស្សាហកម្មផ្សិតព្រៃមិនគ្រាន់តែជាឧស្សាហកម្មសំខាន់ប៉ុណ្ណោះទេ ថែមទាំងជាឧស្សាហកម្មជួយឱ្យកសិករក្នុងតំបន់ភ្នំកាត់បន្ថយភាពក្រីក្រនិងឈានទៅកាន់ជីវភាពរស់នៅដ៏ធូរធារ​៕

អ្នកសារព័ត៌មាន៖ Yang Zheng

អ្នកបកប្រែ៖ លីក្សា