យុវជនយូណានច្នៃក្រដាសជនជាតិតៃបុរាណឱ្យមានជីវិតថ្មី

2020-07-30 11:35:36 |ប្រភព:yunnangateway

ខ្ញុំសង្ឃឹមថាអាចបង្កើតសកម្មភាពសាកល្បងអំពីបច្ចេកទេសបង្កើតក្រដាសជនជាតិតៃ(ជាជនជាតិភាគតិចនៅប្រទេសចិន)ដោយដៃ  ធ្វើឱ្យភូមិម៉ានចៅប្រែទៅជាកន្លែងសម្រាប់ឱ្យគេស្វែងយល់ពីក្រដាសតៃនិងសាកល្បងធ្វើក្រដាសតៃ។” លោក Li Jinyuan និយាយបែបនេះ។

លោកLi Jinyuan ជាម្ចាស់សារមន្ទីរសិល្បៈម៉ានដាឡាដែលបង្ហាញបច្ចេកទេសបង្កើតក្រដាសតៃ និងស្ថិតនៅក្នុងភូមិម៉ានចៅ ឃុំមឹងហុន ស្រុកមឹងហៃ មណ្ឌលស្វយ័តជនជាតិតៃស៊ីសួនប៉ានណាខេត្តយូណានដែលជាខេត្តភាគនិរតីនៃប្រទេសចិន។  ទោះបីជាលោកមានវ័យក្មេង  តែបានស្រឡាញ់បច្ចេកទេសបេតិកភ័ណ្ឌវប្បធម៌អរូបីដ៏បុរាណថ្នាក់ជាតិមួយនេះ  ហើយបានធ្វើឱ្យបច្ចេកទេសនេះកាន់តែទាន់សម័យ។

វិធីសាស្ត្របង្កើតក្រដាសតៃជាវីធីសាស្ត្របង្កើតក្រដាសដំបូងបំផុតម្យ៉ាងដែលអាចមើលឃើញបាននៅប្រទេសចិននាពេលបច្ចុប្បន្ន។ ជារៀងរាល់ឆ្នាំនៅខែកក្កដានិងសីហា អ្នកបង្កើតក្រដាសត្រូវការចូលភ្នំរកវត្ថុធាតុដើម  ជ្រើសរើសសំបកឈើសាកសម ឆ្លងកាត់ដំណើរការចំនួន៥និង១៣ដំណាក់កាលដូច ដាក់ត្រាំក្នុងទឹក ការហួតទឹក  ការបុកទឹកក្រដាស  ស្រោចទឹកក្រដាសលើក្រណាត់  ហាលក្រដាស ជាដើមទើបអាចបង្កើតក្រដាសតៃមួយសន្លឹកដែលស្តើង និងរឹងល្អហើយមិនងាយខូចខាត។ 

វិធីសាស្ត្របង្កើតក្រដាសតៃជាវីធីសាស្ត្របង្កើតក្រដាសដំបូងបំផុតម្យ៉ាងដែលអាចមើលឃើញបាននៅប្រទេសចិននាពេលបច្ចុប្បន្ន។ ជារៀងរាល់ឆ្នាំនៅខែកក្កដានិងសីហា អ្នកបង្កើតក្រដាសត្រូវការចូលភ្នំរកវត្ថុធាតុដើម  ជ្រើសរើសសំបកឈើសាកសម ឆ្លងកាត់ដំណើរការចំនួន៥និង១៣ដំណាក់កាលដូច ដាក់ត្រាំក្នុងទឹក ការហួតទឹក  ការបុកទឹកក្រដាស  ស្រោចទឹកក្រដាសលើក្រណាត់  ហាលក្រដាស ជាដើមទើបអាចបង្កើតក្រដាសតៃមួយសន្លឹកដែលស្តើង និងរឹងល្អហើយមិនងាយខូចខាត។ 

នៅឆ្នាំ២០១៦  បច្ចេកទេសយកសំបកឈើ paper mulberryបង្កើតក្រដាសដោយដៃរបស់ជនជាតិតៃនៅភូមិម៉ានចៅត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះបេតិកភ័ណ្ឌវប្បធម៌អរូបីថ្នាក់ជាតិប្រទេសចិននិងបញ្ជីឈ្មោះការពារបេតិកភ័ណ្ឌវប្បធម៌អរូបីលើកដំបូងខេត្តយូណាន។

ក្នុងរយៈពេលយូរលង់ណាស់មកហើយ  ជនជាតិតៃតែងតែប្រើក្រដាសតៃធ្វើឆ័ត្រក្រដាស  ចង្កៀងគោម  និងសរសេរព្រះធម៌ជាដើម។  ប៉ុន្តែ  តាមលោក Li jinyuan យល់ឃើញថា  ក្រដាសតៃអាចធ្វើវត្ថុជាច្រើន។

នៅឆ្នាំ២០១៧  ដោយសារចូលចិត្តក្រដាសតៃ  លោក Li Jinyuan សម្រេចចិត្តស្នាក់នៅភូមិម៉ានចៅហើយចាប់ផ្តើមធ្វើអាជីវកម្ម។  លោក Li Jinyuanនិងសហការីធ្វើឱ្យក្រដាសតៃប្រើប្រាស់លើការរចនាសិល្បៈ  និងការធ្វើវត្ថុសិល្បៈ​។  ពួកគេថែមទាំងមានគម្រោងសាកល្បងបច្ចេកទេសបង្កើតក្រដាសដោយដៃជនជាតិតៃក្នុងការបើកជាសារមន្ទីរសិល្បៈម៉ានដាឡា គេហដ្ឋានស្នាក់នៅក្រោមប្រធានបទក្រដាសតៃ  ភោជនីយដ្ឋានប្រធានបទក្រដាសតៃជាដើមដែលជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តសុទ្ធតែពាក់ពន្ធក្រដាសតៃលើវប្បធម៌និងទេសចរណ៍។ ឥឡូវនេះ  ភូមិម៉ានចៅបានក្លាយទៅជាភូមិប្រធានបទក្រដាសតៃ  ក្រដាសតៃដ៏បុរាណនៅទីនេះបានបំផុសកម្លាំងរស់រវើក។

ជាងនេះទៅទៀត  លោក Li Jinyuan បាននាំក្រដាសតៃឈានទៅកាន់ឆាកអន្តរជាតិ។ នៅប្រទេសអាឡឺម៉ង់លោក Li Jinyuan បានប្រើក្រដាសតៃក្នុងការរៀបចំពិព័រណ៍គំនូរឯកជនលក្ខណៈទំនើបនៅប្រទេសកាណាដាក្រដាសតៃក្លាយជាក្រដាសសម្រាប់វិចិត្រករគូរគំនូរ។ នៅទីក្រុងប៉ារីសប្រទេសបារាំង  លោក Li Jinyuan បានប្រើក្រដាសតៃសម្រាប់ការបង្កើតសិល្បៈនៅហ្គ្រេនផាឡៃប៉ារីស  ដើម្បីឱ្យទស្សនិកជនយល់ដឹងខ្លះៗអំពីបច្ចេកទេសបង្កើតក្រដាសរបស់ចិននាសម័យបុរាណ៕

អ្នកសារព័ត៌មាន៖ Yao Chengcheng

អ្នកបកប្រែ៖ លីហ្សា